ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីដែលប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារ រួមចំណែកក្នុងការទិញយកមន្ទីរពេទ្យស្រ្តី «នគរទេព»ដែរហ្នឹងប្រែក្លាយទៅជាមន្ទីរពេទ្យ( ហ្លួងម៉ែ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយ សម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដំណើរការរៀបចំ «មន្ទីរពេទ្យហ្លួងម៉ែ»

សូមជម្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *