ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលអំណោយពីសប្បុរស់ជនដើម្បីជួយឧបត្ថម្ភដល់នាក់កំពង់ធ្វើចក្រត្តាឡីស័កនៅក្នុងខេត្តកំពង់ចាមទាំងមូល

តបតាមការអំពាវនាវរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍កម្ពុជា ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៧ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភជានូវទ ទឹកផ្លែឈើ ១០០ កេះ ទឹកបរិសុទ្ធ ១០០ យួរ ពីលោកស្រី ជ័យ ហេងលុយ ព្រមទាំងគ្រួសារ និងទទួលពីលោកជំទាវ ម៉ែន ស្រីពៅ នូវទឹកបរិសុទ្ធ ១០ យួរ ទឹកសុីអីវ ០៩ យួរ និងមី ចំនួន ០៨ កេះ ដើម្បីជួយឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិដ-១៩ ៕ ចៅ វង្ស i.k.

adm

Leave a Reply

Your email address will not be published. Required fields are marked *