ព័ត៌មានជាតិ

ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ (ស្លាប់ ១នាក់) បន្ថែមទៀត

ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ (ស្លាប់ ១នាក់) បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំង ១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៥នាក់
២- ស្រុកកំចាយមារ ចំនួន ​៦៨នាក់
៣-ស្រុកពាមរក៍ ចំនួន ​៣៤នាក់
៤- ស្រុកបាភ្នំ ចំនួន​ ៩នាក់
៥- ស្រុកពោធិ៍រៀង ចំនួន​ ៩នាក់
៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់
៧- ស្រុកពារាំង ចំនួន ៨នាក់
៨- ស្រុកមេសាង ចំនួន ៦នាក់
៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់
១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១១-ស្រុកពាមជរ ចំនួន ២នាក់
១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់
១៣-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១៤- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់
១៥-មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់
១៦-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៧៧នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *