ព័ត៌មានជាតិ

ឯកឧត្ដម ជា​ សុមេធី​ ​ និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩​ខេត្តព្រៃវែងបានចូលរួមស្តាប់ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធវីដេអូ

(ខេត្តព្រៃវែង) ថ្ងៃអង្គារ៍ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ឯកឧត្ដម ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩​ខេត្ត បានចូលរួមស្តាប់ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធវីដេអសន្និសីទ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ-១៩នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។


ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩​ខេត្ត សូមធ្វើការប្តេជ្ញាខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងគោលដៅ និងតំបន់ចត្តាឡីស័ក ក៍ដូចជាការត្រៀមសហការនិងការណែនាំផ្សេងៗ របស់គណៈកម្មការអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធអោយបានល្អ ដើម្បីរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការរៀបចំគ្រប់គ្រងការរីករាលដាលនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ករណីការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ ជាពិសេស ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈនេះ។


សារជាថ្មីម្តងទៀត​ ឯកឧត្ដម​ អភិបាល​ខេត្ត​​ និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ-១៩ និងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកដឹកនាំ​ និងផ្តល់យន្តការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *