ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រីជំនាញពាក់ពន័្ធចុះពិនិត្យ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​ធំ​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម​ បន្ទាប់​ពី​ផ្អាក​​អាជីវកម្ម​ ចំនួន​១៣​ទីតាំង​ ដោយ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​​

ខេត្ដកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ នារសៀល​ថ្ងៃ​ទី​២៨​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​ ។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។

ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម​ ចំនួន​១តូប​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *