នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕
Related Articles
អាជ្ញាធរខេត្តមណ្ឌលគីរី បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមការងារគោលដៅ ដែលប្រចាំការជាប្រចាំនៅចំណុចព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ
អាជ្ញាធរខេត្តមណ្ឌលគីរី បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមការងារគោលដៅ ដែលប្រចាំការជាប្រចាំនៅចំណុចព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេ ខេត្តមណ្ឌលគិរី៖ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរស្រុកកែវសីមា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមការងារគោលដៅ រួមមាន៖ កម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តី នៃមន្ទីសុខាភិបាល ដែលប្រចាំការជាប្រចាំនៅចំណុចព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីធ្វើការត្រួតពិនិត្យដោយធ្វើការវាស់ដំដៅ បាញ់អាល់កុល […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធានាថ្លៃព្យាបាលអាវុធហត្ថ២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៏ ពេលប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្លន់
ភ្នំពេញ%លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធានាថ្លៃព្យាបាលកម្លាំងអាវុធហត្ថខណ្ឌដង្កោ២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៏ ពេលប្រតិបត្តិការបង្ក្រាបមុខសញ្ញាធាក់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦ និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន០៥នាក់ ជិះម៉ូតូ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ….៕
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី០៤ម្សិលមិញបានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើពលករទើបត្រឡប់មកពីថៃ
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតែស្ត Sequencing រកឃើញមេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 នៅលើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់។ អ្នកជំងឺទាំង៣នាក់នោះរួមមាន ទី១៖ ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, ទី២៖ ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣៖ ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា […]