ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធានាថ្លៃព្យាបាលអាវុធហត្ថ២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៏ ពេលប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្លន់

ភ្នំពេញ%លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធានាថ្លៃព្យាបាលកម្លាំងអាវុធហត្ថខណ្ឌដង្កោ២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៏ ពេលប្រតិបត្តិការបង្ក្រាបមុខសញ្ញាធាក់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។

នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦ និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន០៥នាក់ ជិះម៉ូតូ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ….៕

adm

Leave a Reply

Your email address will not be published. Required fields are marked *