ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណនិងបានរៀបចំសម្ភារៈមួយចំនួនព្រមទាំងថវិកាសម្រាប់ការឧបត្ថម្ភចំពោះ គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងក្រុមការងារបរិស្ថាន និងអនាម័យ

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណនិងបានរៀបចំសម្ភារៈមួយចំនួនព្រមទាំងថវិកាសម្រាប់ការឧបត្ថម្ភចំពោះ គ្រប់អនុគណៈកម្មការ កងកម្លាំងទាំងបី និងក្រុមការងារបរិស្ថាន អនាម័យ ដែលបានសហការរៀបចំរក្សាការពារនូវសន្តិសុខ និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ធ្វើឲ្យពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ទាំងមូល ដំណើរការទៅបានដោយរលូន និងជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចការងារ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *