ព័ត៌មានជាតិ

គ្រួសារកី្រក្រ ដែលមានជីវភាពខ្វះខាតចំនួន ១២៣ គ្រួសារ ទទួលបានអំណោយពីអង្គការមូលនិធិនៃក្តីសង្ឃឹម

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ អង្គការមូលនិធិនៃក្ដីសង្ឃឹម បានផ្តល់អំណោយ

ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ១២៣ គ្រួសារ ដែលមកពីឃុំចំនួន ៤ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។  ដែលពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួន តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច និងលោក  ប៉ិច  សុង អភិបាលស្រុកស្វាយអន្ទរ ព្រមទាំង លោកស្រី Catherine Soo ( ខាតធើររីន ស៊ូ ) ប្រធានក្រុមហ៊ុន Schenker ។ 

លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ថែរក្សានូវសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានអង្គការដៃគូអភិវឌ្ឍន៍ មានឱកាស ចូល ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកខ្វះខាតនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនេះ។ 

លោកអភិបាលស្រុកក៏បានលើកឡើងបន្ថែមថា អស់រយៈពេលកន្លងមកនេះ អង្គការមូលនិធិនៃក្តីសង្ឃឹម បានជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរនេះ បានយ៉ាងច្រើន ក្នុងនោះមានទាំងផ្ទះ,បង្គន់, អណ្តូងទឹក, និងបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាតនេះបានយ៉ាងច្រើនមកហើយ។ លោកអភិបាលស្រុកបានលើកឡើងថា  ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់អង្គការមូលនិធិនៃក្តីសង្ឃឹម  ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋតាម ជនបទដែលជួបនូវការលំបាកខ្វះខាតនៃជីវភាពរបស់គាត់បាន ល្អប្រសើរមួយកម្រិតផងដែរ។ 

លោកស្រី Catherine Soo ( ខាតធើររីន ស៊ូ ) ប្រធានក្រុមហ៊ុន Schenker ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាល ស្រុក មេឃុំ មេភូមិ ដែលបានជួយសហការ យ៉ាងជិតស្និទ្ធជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹម ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបការលំបាកនៅតាមទីជនបទ បានយ៉ាងល្អប្រសើរ។  ហើយលោកស្រីក៏លើកឡើងបន្ថែមថា អង្គការនេះគឺនៅតែបន្តជួយ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកជីវភាពរស់នៅប្រចាំថ្ងៃ និងកុមារ ដែលជួបការលំបាកក្នុងការសិក្សា ជាបន្តទៀត។

នាឱកាសនោះ ឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច និង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលជានិច្ចកាលឯកឧត្ដមទាំង២តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារនោះទេ។  ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតបំពេញជាពលរដ្ឋល្អនៅថ្ងៃទី ២៣ ខែកក្កដា នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ 

សម្ភារៈដែលបានផ្ដល់ជូនដល់គ្រួសារទាំង ១២០ គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ 50kg, ត្រីងៀត 2kg, សាច់ក្រក 2kg, ត្រីខ1 យួរ,ប្រេងឆា2ដប, ទឹកត្រី២ដប, នុំ ធុង ២ ធុង, មី ១ កេស, និងខោអាវមួយចំនួន ព្រមទាំងថវិកា ៥ ម៉ីរៀល និងចែកសម្ភារៈសិ់់ក្សាដល់កុមារចំនួន ២០០ នាក់ និងថវិកា ១ ម៉ឺនរៀលផងដែរ។ ដោយដែកគ្រួសារក្រីក្រចំនួន៣ គ្រួសារទៀត ទទូលបានផ្ទះ និងបង្គន់ ដែលរស់នៅឃុំជ្រៃចំនួន ២ គ្រួសារ និងឃុំព្រៃខ្លា ចំនួន ១ គ្រួសារ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *