ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់កុមារកំព្រាដែលងាយរងគ្រោះ


សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយសារជំងឺអេដស៍ និងជនពិការ នៅស្រុកព្រះស្តេច និងស្រុកពារាំង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ 

ព្រៃវែង៖ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឯកឧត្ដម ឧកញ៉ា  សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា   និងជាក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ដំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងដល់កុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ ឆមាសទី២ ឆ្នាំ២០២២ និងជនពិការ នៅស្រុកគោលដៅចំនួន ២ គឺ៖ ស្រុកព្រះស្ដេច និងស្រុកពារាំង ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ និងទិវាអន្តរជាតិ ជនមានពិការភាព ៣ធ្នូ ២០២២ ក្រោមប្រធានបទ ៖ ” ធ្វើឲ្យមានសមភាព” ក្នុងការងារឥស្សរជនឆ្នេីមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានកុមារ និងជនពិការ ចំនួន ៣៩ នាក់ (ស្រី ១៩)។ 

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានលើកឡើងនូវសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអំពីផែនការ និងយុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវចំណេះដឹងអំពីបញ្ហានៃការបង្ការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលសម្រេចអោយបាននូវគោលដៅសូន្យបី នាឆ្នាំ ២០២៥ ខាងមុខ។ 

ឯកឧត្ដម ឧកញ៉ា ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនៗឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជា ធនធានដ៏ល្អ ដើម្បីចូលរួមជួយ អភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។ ដេីម្បីជួយលេីកកម្ពស់សុខភាពអនាម័យរបស់ ក្មួយៗសាខាបានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវអំណោយរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខកំប៉ុង ១ យូរ, និងថវិកា ៥ ម៉ឺនរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *