ព័ត៌មានជាតិ

រដ្ឋមន្ត្រីធនធានទឹកនិងអភិបាលក្រុងបានបន្តបេសកកម្មអន្តរាគមន៍ នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធនិងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានបន្តបេសកកម្មអន្តរាគមន៍ នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងកំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ទៅទីតាំង ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ៖
១- រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង
២- ឆ្កឹះយកតួសំណង់ចាស់(សល់ពីជំនាន់ប៉ុលពត) ចោល រួចសម្អាតដោយធ្វើការចាក់បំពេញដីតួផ្លូវទំនប់ឲ្យរឹងមាំសារជាថ្មីឡើងវិញ ។

រហូតមកដល់ម៉ោង១១ ព្រឹកនេះ ផែនការតំណាក់កាលទី១អនុវត្តបានសម្រេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *