ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖  រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដើម្បីតាមដានអំពីផែនការសកម្មភាព និងបានជំរុញដល់ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀង ក្នុងការម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែ់ប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង និងមន្រ្តីរាជការជាច្រើនរូបទៀត។

ឯកឧត្ដម អភិបាលខេត្ត បានជំរុញ និងណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវខិតខំក្នុងការជួយសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញដំរូវការទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់គាត់។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឲ្យអនុគណៈកម្មការរៀបចំ នៅព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤ ទាំងអស់ ត្រូវរៀបចំ និងដាក់នៅផែនការសកម្មភាពរបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗសម្រាប់រៀបចំ នៅព្រឹត្តិការសង្ក្រាន្តព្រៃវែងឆ្នាំ ២០២៤នេះ ឲ្យទទួលបាននូវភាពសប្បាយរីករាយ និងមានសោភ័ណភាពស្រស់ស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋគាត់អញ្ជើញមកលេងកម្សាន្តនៅក្នុងឱកាសនៃព្រឹត្តិការណ៍សង្ក្រានព្រៃវែងឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែងនិងបានរៀបចំនេះ។

ឯកឧត្តម ក៏សូមកោតសរសើរនិងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ អស់រយៈពេលមួយឆ្នាំកន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈសម្រាប់ឆ្នាំ២០២៣ នឹងត្រូវបន្តរួមគំនិត ស្មារតី ដើម្បីបន្ត ខិតខំអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ នេះ ធ្វើយ៉ាងណាឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យទទួលបានជោគជ័យ។

គួរំលឹកផងដែថា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយគណៈប្រតិភូខេត្ត ព្រមទាំងមន្រ្តីមន្ទីរជំនាញនៃខេត្តទាំង២ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ដោយការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ នៃខេត្តព្រៃវែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *