ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក

 


ព្រៃវែង៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយគណៈប្រតិភូខេត្ត ព្រមទាំងមន្រ្តីមន្ទីរជំនាញនៃខេត្តទាំង២ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ នៃខេត្តព្រៃវែង។
ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ប្រធំធេងរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការជួយដោះស្រាយបញ្ហា ទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋជាពិសេសសម្រាប់បងប្អូនប្រជាកសិករដែលគាត់ធ្វើស្រែចម្ការនៅរដូវប្រាំងនេះដោយជួបបញ្ហាខ្វះការទឹកក្នុងការស្រោចស្របស្រូវរបស់គាត់នារដូវប្រាំង។

ក្នុងនោះដែរបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាងប្រមាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថាផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤) អនុវត្តបានលើផ្ទៃដីព្រោះសរុប១១៧ ២៣៥ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១៥៦,៣១% នៃផែនការ៧៥ ០០០ ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង១២ ៦៣៣ហិកតា (គិតក្នុងរយៈពេលដូចគ្នា) ក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា
៣៨ ៨៣៧ ហិកតា ស្មើនឹង៣៣,១៣%នៃផ្ទៃដីអនុវត្តបានសរុប១១៧ ២៣៥ហិកតា។ ប្រមូលផលសរុប២ ៦៤៤ហិកតា ស្មើនឹង២,២៦%នៃផ្ទៃដីអនុវត្តបានសរុប១១៧ ២៣៥ហិកតា បរិមាណផលសរុប១២ ៧៤៣តោន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *