ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបាន ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យដើមឈើនៅវិថីព្រះអង្គឌួងនិងវិថីក្រមួនស


(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។
ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *