ព័ត៌មានជាតិ

ឯកឧត្តម ដួង តារ៉ា ៖យើងជួយគ្នាក្នុងគ្រាអាសន្នដ៏លំបាកបំផុតនេះ *បើបងប្អូនដាច់ស្បៀង (ពិតប្រាកដ) សូមខលៈ (011890393/ 012997665) *ចូលរួមថវិកា (ABA: 000676665)

យើងជួយគ្នាក្នុងគ្រាអាសន្នដ៏លំបាកបំផុតនេះ

*បើបងប្អូនដាច់ស្បៀង (ពិតប្រាកដ) សូមខលៈ (011890393/ 012997665)
*ចូលរួមថវិកា (ABA: 000676665

នៅព្រឹកថ្ងៃទី ១១ ឧសភា នេះបងប្អូនប្រជាពលរដ្ឋ ៤៦គ្រួសារ (គ្រូបង្រៀន, ទាហ៊ាន, កម្មករកម្មការិនីរោងចក្រ, សំណង, កម្មករអនាម័យ, ជនពិការ, ចាស់ជរា, អ្នករត់កង់៣, ម៉ូតូឌុប, ស្រ្តីផ្ទៃពោះ, អ្នកលាងឡាន និងអ្នកកាសែត ក្រីក្រខ្វះខាតនិងដាច់ស្បៀង (ភាគច្រើននៅ ស្ទឹងមានជ័យ១, ២, ៣, ក្រាំងធ្នង់, អូរបែកក្អម, ទឹកថ្លា, ដង្កោ, ត្រពាំងឈូក, ព្រែកតាសេក, សែនសុខ, សង្កាត់តាង៉ូវ, ទន្លេបាសាក់, ចាក់អង្រែក្រោម, បឹងទំពុន, សាក់សំពៅ, អូដឹម, បឹងត្របែក, បានទទួលអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចទាំងទ្វេ និងបងប្អូនសប្បុរសជនរួចហើយ (មានអង្ករ២០គក, ត្រីខ១០កំប៉ុង, មី៣០កញ្ចប់, ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប និងម៉ាស១ប្រអប់)។

ខ្ញុំបាទសូមគោរពអរគុណ និងជូនពរសម្តេចទាំងទ្វេ និងបងប្អូនសប្បុរសជនមានសុខភាពល្អបរិបូរណ៍ អាយុវែង និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *