ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តព្រៃវែង បន្តជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺឆ្លងសត្វ គោ ក្របី ជាពិសេសជម្ងឺសារទឹក អុតក្ដាម និងជម្ងឺដុំពកលើស្បែក

ព្រៃវែង៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្ត្រីជំនាញខេត្ត ស្រុក រួមទាំងភ្នាក់ងារសុខភាពសត្វភូមិ និងមានការអញ្ជើញចូលរួម ពីមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បន្តជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺឆ្លងសត្វ គោ ក្របី ជាពិសេសជម្ងឺសារទឹក អុតក្ដាម និងជម្ងឺដុំពកលើស្បែក នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ 

លោក អ៊ុក សំណាង លោកប្រធានមន្ទីរ បានលើកឡើងប្រាប់ទៅម្ចាស់សត្វគោ ក្រី ថា ការចាក់វ៉ាក់សាំងនេះមានសារសំខាន់ណាស់  ព្រោះផលិតកម្មសត្វបានរួមចំណែកក្នុងការបង្កើនចំណូលសេដ្ឋកិច្ច ដល់គ្រួសារកសិករ ក៏ដូចជាការទ្រទ្រុងចំណូលសេដ្ឋកិច្ចជាតិផងដែរ ដូចនេះដើម្បីទប់ស្កាត់ជម្ងឺឆ្លងសត្វ ជូនប្រជាពរដ្ឋ ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តខ្ពស់ក្នុងការផ្តល់នូវសំភារះបរិក្ខារ ថ្នាំព្យាបាល នឹងវ៉ាក់សាំងការពារមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធការ ចាក់វ៉ាក់សាំងការពារ និង ព្យាបាល សត្វពាហនៈ ជូន​ប្រជាពលរដ្ឋបានយ៉ាងទូលំទូលាយក្នុងខេត្តព្រៃវែង។ 

លោកប្រធានមន្ទីរ  បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកចិញ្ចឹមសត្វ ក្នុងការនាំសត្វ មកចាក់វ៉ាក់សាំងឲ្យបានជោគជ័យ ក្នុងការគាំពារសុខភាពសត្វ ជូនប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *