ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សន្តិភាពបានកើតឡើងដោយលំបាក ប៉ុន្តែក៍អាចរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងទាំងអស់គ្នាធ្វេសប្រហែស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពបានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង៤០ឆ្នាំនេះកន្លងមកហើយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈានមកដល់សម័យតេជោសន្តិភាព សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស។

គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ គោរពគ្នា ស្រលាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានទិសដៅលើកកម្ពស់ការគោរពបដិបត្តិសាសនា ដើម្បីពង្រឹងសីលធម៌សង្គម និងជំរុញការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមផ្សេងៗ តាមរយៈវប្បធម៌ចែករំលក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី កម្លាំងកាយ និងប្រាជ្ញា ជាមួយនឹងបេះដូងស្មោះត្រង់ និងចែករំលែកជួយគ្នាក្នុងគ្រប់កាលៈទេសៈ។

ឈរលើមូលដ្ឋាននេះ សមិទ្ធផលរបស់សង្គមជាតិបានចាប់ផ្តើមរីកដុះដាលឆាប់រហ័ស នៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ នៅក្រោមគោលនយោបាយដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ ដែលតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិរុងរឿង និងប្រជាជនមានបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *