ព័ត៌មានជាតិ

លោក សុខ ពេញវុធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លាម៉ោង ១១,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានកោះអញ្ជើញ លោក លោកស្រីអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញ លោក លោកស្រីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ប្រធានទីរួមផ្សារទាំង៣ និងលោកប្រធានប្រជាការពារខណ្ឌ ដើម្បីប្រជុំបែងចែកតួនាទីភារកិច្ច និងពង្រឹងបន្ថែម អំពីវិធានការរដ្ឋបាល ក៏ដូចជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ក្នុងនោះលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានសម្រេចនឹងធ្វើការណែនាំជាគោលការណ៍ដូចខាងក្រោម:
-កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ត្រូវដាក់កម្លាំងយាមប្រចាំការឱ្យបានមួយម៉ាត់ និងសហការជាមួយក្រសួងសុខាភិបាលពាក់ព័ន្ធនឹងទីតាំងដែលមានវិជ្ជមានជំងឺកូវីដ១៩ នៅចំណុចផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី៣ ។
-រដ្ឋបាលសង្កាត់-ប៉ុស្តិ៍ទាំង១១ ត្រូវចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សេវាកម្ម ក្លឹបកំសាន្ត ឌីស្កូ និងអាជីវកម្មផ្សេងៗឱ្យចូលរួមសហការ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរ ព្រមទាំងចុះត្រួតពិនិត្យធ្វើកំណត់ហេតុ និងបូកសរុបរបាយការណ៍មករដ្ឋបាលខ័ណ្ឌជាប្រចាំ ។
-បន្តតាមដាន ត្រួតពិនិត្យ យកចិត្តទុកដាក់លើការងារយាមប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ។
-បន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ ដោយបន្តពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាកុល និងរក្សាគម្រាបសុវត្ថិភាពសង្គមឲ្យបានផុសផុលបន្ថែមទៀត ។ ក្នុងករណីគ្មានភារៈកិច្ចចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *