ព័ត៌មានស៊ើបអង្កេត

ស្ងាត់មួយរយះឥឡូវចាប់ផ្តើមកក្រើកជាថ្មី មេឈ្មួញឈើដុះស្លែឈ្មោះ រឹទ្ធ កំពុងប្រមែប្រមូលដឹកជញ្ជូនឈើយ៉ាងសកម្មឆ្លងដែនយកទៅលក់តាមច្រកណាំលៀ និងដាក់ដាំដោយរលូនដោយគ្មានការំខានពីថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌល់គិរីសូម្បីតែបន្តិច

មណ្ឌលគិរី÷សកម្មភាពកាប់ឈើបានកើតឡើងក្នុងតំបន់ អភិរក្សដែនជម្រកសត្វព្រៃណាំលៀ និងតំបន់ស្នូលដែនជម្រកសត្វ ព្រៃស្រែកពក នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលពួកឈ្មួញបានធ្វើសកម្មភាពអំឡុងចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌល គីរីធ្លាប់ទទួលស្គាល់ថា មានការកាប់ឈើនៅតំបន់ស្នូលនោះមែន ប៉ុន្តែតិចតួចបួនប្រាំដើមប៉ុណ្ណោះ។ ឥឡូវនេះឈើដែលបានកាប់ផ្ដួលកាលពីដើមឆ្នាំ២០២៤ដល់វេលា ដែលត្រូវដឹកចេញហើយ។

បើតាម​ប្រភព​ថ្មីៗ​នេះ​ ឈ្មួញ​ឈ្មោះ រិទ្ធ និងបក្ខពួកបន្តដឹកជញ្ជូនចេញពីចំណុចស្រែប៊ូម និងផ្នែកខ្លះនៃភូមិវ៉ារយោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដឹក​តាមរថយន្ត​ធុន​ត្រា​ជា​ច្រេី​នគ្រឿង​ឆ្លងដែនទៅប្រទេសវៀតណាមតាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំលៀនិងដាក់ដាំយ៉ាង​ពេញបន្ទុកសមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។​ ​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះញែក ស្រុក​ពេជ្រា​ដា ​គេចមិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះមិនខាន​ឡើយ​។

​ ប្រភពបានបន្ថែមថា ពួកឈ្មួញទាំងនេះធ្វើសកម្មភាព មិនញញើតសមត្ថកិច្ចនោះឡើយពីព្រោះគេបានជះលុយ ឱ្យមន្ត្រីជំនាញស្ទើរគ្រប់ស្ថាប័នអស់ទៅហើយនៅក្នុងខេត្តមណ្ឌលគីរី

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​ បន្តថានៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លៀខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត និងឈើប្រភេទលេខ១ពី​ចំណុច​ស្រែ​ប៊ូ​មស្រុក​ពេជ្រា​ដា ចេញ​ទៅ​ប្រទេសវៀតណាមតាម​ច្រក​ណាំ​លៀនិងដាក់ដាំ យ៉ាងគំហុក​។​ ជាមួយនោះក៏មានឈើដែលកាប់ផ្តួលរួចហើយកាលពីដើមឆ្នាំ ត្រូវបានដឹកចេញពីតំបន់ស្នូលនៃដែនជំរកសត្វព្រៃស្រែពក ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកណាំលៀនោះដែរ។

​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេសវៀតណាមគ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ ដល់​គោលដៅ​យ៉ាង​រលូន​​មន្ត្រី​នៅ​ច្រក​ព្រំដែន ណាំ​លៀបានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​គូរ​កន​របស់​គេ ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ទោះជា​យ៉ាងណា​ បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំលៀនិងដាក់ដាំនោះទេ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​វៀតណាមបាន តាម​អំពើ​​ចិចិត្តនោះដែរ​។​ ប្រភពខ្សឹបខ្សៀវបន្ថែមថា ឈ្មួញវៀតណាមឈ្មោះជឿង ជាអ្នកជះលុយច្រើនសែនដុល្លារដើម្បីដឹកឈើចេញពីតំបន់ការពារឬតំបន់ស្នូលយកទៅលក់បន្តនៅក្រៅប្រទេស៕សហការ

adm

Leave a Reply

Your email address will not be published. Required fields are marked *