ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអនុញ្ញាតអោយ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព្រៃវែង៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤  ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។

ក្នុងជំនួបពិភាក្សានោះ ក្នុងគោលបំណង់ ស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសជាមួយខេត្តព្រៃវែង។ ស្វែងយល់ពីសក្ដានុពលខេត្តព្រៃវែង ដើម្បីផ្ដល់ព័ត៌មានដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ក្នុងការសម្រេចចិត្តវិនិយោគក្នុងខេត្ត។ ចូលរួមអនុវត្តតាមគោលនយោបាយបើកចំហទីផ្សារ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម។

ក្រោយពីបញ្ចប់ជំនួប ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម បណ្ឌិត Santo Darmosumarto និងសហការី បានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងមួយចំនួន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ ក្នុងខេត្តព្រៃវែង ទស្សនាសង្វាក់ផលិតកម្មនៅរោងម៉ាស៊ីនកិនស្រូវ ស្រុកស្វាយអន្ទរ, ទស្សនាចម្ការអំពៅ ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ, កសិដ្ឋានវារីវប្បកម្ម ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *