ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាល ស្ដីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ប្រើប្រាស់ដោយប្រើទិន្នន័យរដ្ឋបាលសង្កេត ជំរឿន និងថ្លៃទំនិញទីផ្សារថ្នាក់ខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរផែនការខេត្តព្រៃវែង បានរៀបចំ វគ្គបណ្តុះបណ្តាល ស្ដីពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់” ដើម្បីផ្តល់ ចំណេះដឹងឱ្យមន្ត្រី នៃបណ្តាមន្ទីរ ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទទួលបានបទពិសោធន៍ថ្មីៗ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណាត រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្ដម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត ដំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត ព្រមទាំងមានការអញ្ញើញចូលរូមមន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងនោះដែរ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត
បានលើកឡើងថា ការរីកចម្រើនរបស់ខេត្តព្រៃវែង បានបង្ហាញតាមរយៈអត្រា ក្រីក្រ ដែលមានការថយចុះពី ៥.៨៥% មកត្រឹម ៥.០១% គឺបានបង្ហាញអំពីស្នាដៃ នៃការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ទៅលើគ្រប់វិស័យ ចាប់ពីថ្នាក់ខេត្ត រហូតទៅដល់ថ្នាក់មូលដ្ឋាន ដែលធ្វើឱ្យកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមាន ភាពប្រសើរឡើង។

លោក អភិបាលរងបន្តរថា នៅពេលនេះ តួរលេខការគិតគូរ គណនាផលិតផលក្នុងស្រុក សរុប (GDP) ឆ្នាំ២០២២ របស់ខេត្តព្រៃវែង គឺស្មើ ៤% លទ្ធផលនេះក៏ជាសូចនាករ សម្រាប់វាស់វែងពីសេដ្ឋកិច្ច-សង្គមកិច្ច និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តផងដែរ។

ថ្លែងនោះក្នុងនោះដែរ លោកជំទាវ សេង វណ្ណាត រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់គឺពង្រឹងប្រពន្ធ័ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ប្រើប្រាស់ដោយប្រើទិន្នន័យរដ្ឋបាលសង្កេត ជំរឿន និងថ្លៃទំនិញទីផ្សារថ្នាក់ខេត្ត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវ បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលនេះគឺជាការចូលរួមចំណែកចំណេះដឹងដល់សិក្ខាកាមបន្ថែមទៀតសម្រាប់ជាទុនដល់ការអនុវត្តការងារនេះទទូលបានជោគជ័យ ឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវ បានមានប្រសាសន៍ថាបន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្ត ព្រមទាំងការលើកកម្ពស់ កម្រិតជីវភាព របស់ប្រជាជន កាន់តែមានភាពប្រសើរឡើងថែមទៀត លោកជំទាវ សុំឱ្យសិក្ខាកាម ដែលចូលរួមវគ្គបណ្តុះបណ្តាល នាពេលនេះ ខិតខំយ៉ាងណា យកចិត្តទុកដាក់ ប្រឹងប្រែងស្តាប់ នូវបទបង្ហាញរបស់អ្នកសម្របសម្រួល យកជាចំណេះដឹង ក្នុងការរៀបផែនការ និងគោលនយោបាយរបស់អង្គភាពរៀងៗខ្លួន ដើម្បីឈានទៅ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាជនក្នុងខេត្ត សម្ដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *