ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្មេងៗ អាយុ០៦ឆ្នាំ ដល់១២ឆ្នាំ ក្នុងខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការហើយ

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត -ថ្នាក់ដឹកនាំ/មន្ត្រីរាជការសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមបើកយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី អាយុ ០៦ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងខេត្តកំពង់ចាម ដែលស្ម័ក្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមនិងក្រុមការងារ បានបន្តអញ្ជើញចុះពិនិត្យឃ្លាំងស្តុកអុកស៊ីសែន និងកន្លែងសំខាន់ៗជាច្រើនទៀតនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សំដៅធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យមួយនេះទទួលបានទំនុកចិត្ត និងមានគុណភាព ប្រកបទៅដោយស្តង់ដារ។ ចៅ វង្ស

adm

Leave a Reply

Your email address will not be published. Required fields are marked *