ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងអភិបាលរងខេត្ត បានចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

ព្រៃវែង÷ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីតាំងផលិតអុកស៊ីហ្សែនត្រូវបានរៀបចំកសាងឡើង ដើម្បីផ្គត់ផ្គង់ដល់បណ្តាមន្ទីរពេទ្យ ឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានវិបត្តិផ្លូវដង្ហើមដោយសារការរលាកសួតធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។

ក្នុងនាម អាជ្ញាធរខេត្ត ខ្ញុំសូមស្នើរដល់អ្នកម៉ៅការសំណង់ ក៏ដូចជាក្រុមហ៊ុនសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជួយមើលការខុសត្រូវលើគុណភាពសំណង់ពន្លឿនការសាងសង់ និងបង្កលក្ខណៈល្អប្រសើរដើម្បីបានបញ្ចប់ការសាងសង់នេះ និងឆាប់បានផលិតអុកស៊ីហ្សែន ដើម្បីរួមចំណែកជំរុញប្រសិទ្ធិភាពនៃការព្យាបាលជំងឺកូវីដ-១៩នេះ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលតែម្តង។

adm

Leave a Reply

Your email address will not be published. Required fields are marked *