ព័ត៌មានស៊ើបអង្កេត

ឈ្មួញរកសុីឈើក្នុងខេត្តក្រចេះកំពុងតែសម្បាយ ដឹកផលអនុផលព្រៃឈើជាខ្លាំងដោយសម្ថកិច្ចជំនាញអសម្ថភាពក្នុងការបង្រ្កាប

 

IMG_5905ខេត្តក្រចេះ ៖ ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញជាយូរឆ្នាំចំនួន៤រូបនៅខេត្តក្រចេះរួមមាន : ទី១ឈ្មោះ សឿង ឡុង រស់នៅភូមិដងទង់ ឃុំអាចេន ស្រុកសំបូរ ខេត្តក្រចេះ , ទី២ឈ្មោះ លោកមុន្នី , ទី៣ឈ្មោះ លោកអុង ទី៤លោក ផលវែង ដែលឈ្មួញទាំង៤រូបនេះត្រូវគេស្គាល់ថា គឺជាមន្ត្រីយោធា ហើយមហាជនជាច្រើននៅខេត្តក្រចេះស្គាល់យ៉ាងច្បាស់ថា គឺជាឈ្មួញរកស៊ីឈើដុះស្លែដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ និងមានការកាក់កបជាខ្លាំង ហើយគ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបជំនួញរកស៊ីឈើរបស់គាត់ឡើយមិនដឹងថា លោកសានសុវិជ្ជា រួមទាំង មន្ត្រីជំនាញ និងសមត្ថកិច្ចផ្សេងទាំងនោះទទួលបានលាភសក្ការៈពីឈ្មួញទាំងនោះឬយ៉ាងណាទេ ទើបបណ្តោយឲ្យឈ្មួញទាំង៤រូបនេះ រកស៊ីឈើ និងធើ្វការដឹកជញ្ជូនតាមអំពើចិត្តមិនញញើតសមត្ថកិច្ចដូច្នេះ?។

ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង៤១នាទី ឃើញមានការដឹកឈើទាំងរម៉កនិងឡាន បើតាមប្រភពអះអាងថា ឈើទាំងនោះបានដឹកចេញពីចំណុចព្រៃឡង់ ដោយឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការជាច្រើនកន្លែងទៀត និងបានដឹកឆ្លងកាត់ត្រាំដុំយកមកស្តុកទុកនៅផ្ទះបន្ទាប់មកទើបដឹកយកទៅលក់ឲ្យឈ្មួញបន្ត។

បើតាមប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះ សឺង ឡុង , ឈ្មោះ លោកមុន្នី ឈ្មោះ លោកអុង និងឈ្មោះ ផល វែង កំពុងតែដើរអួតប្រាប់គេឯងថា នៅទឹកដីខេត្តក្រចេះ គ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបឈើរបស់ពួកគាត់ឡើយ ព្រោះពួកគាត់ចេះចែករំលែកលាភសក្ការ: មិនដឹងថា តើប្រភពខាងលើនេះជាការពិតដែរទេ?

IMG_6083

មានការលើកឡើងថា តើលោក ឆាយ ដួងសាវុធ ជាពិសេសលោកប្រធានស្នាក់ការកំពតគយ , លោក សាំង សុខន និងខាងមេព្រៃ លោក ផាន សុហេង កំពុងធ្វើអ្វីបានជាមិនព្រមធ្វើការទប់ស្កាត់ ចំពោះសកម្មភាពបទល្មើសទាំងនេះ? ចំណែកមន្ត្រីជំនាញអាវុធ ហត្ថលើផ្ទៃប្រទេសដែលជាកម្លាំងថ្នាក់ជាតិចុះមកបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចខាងលិចទន្លេ ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ក៏មិនដែលឃើញធ្វើការបង្ក្រាបដែរ នាំឲ្យមហាជនមានការិះគន់គ្រប់ៗគ្នា។

ពាក់ព័ន្ធជំនួញរកស៊ីឈើរបស់ឈ្មួញទាំង៤រូបដូចបានរៀបរាប់ខាងលើនេះ លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ អង្គភាព សាព័ត៌មានយើងមិនអាចសុំកាបភ្លឺ បានទេគិតត្រឹមម៉ោងផ្សាយនេះ។

IMG_6088

ចំពោះព័ត៌មាននេះដែរ គ្រាន់តែជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនជ្រាប និងជួយមានវិធានការបង្ក្រាបនិងទប់ស្កាត់ផងទាន ខណៈប្រភបបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញបាននាំគ្នាចូលទៅកាប់ឈើ និងអាជ្រៀកដឹងនៅចំណុចភ្នំចែម៉ែរមានគោយន្តកន្ត្រៃចំនួន ៤-៥គ្រឿង និងរថយន្តសាំយ៉ុងចំនួន ២គ្រឿង បានធ្វើការដឹកជញ្ជូនចេញពីក្នុងព្រៃយ៉ាងរលូនជារៀងរាល់យប់ ប៉ុន្តែមិនមានការរំខានទៅដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវឡើយ។ 

IMG_6084

adm

Leave a Reply

Your email address will not be published. Required fields are marked *