ព័ត៌មានជាតិ

ជំនួប ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា

(ភ្នំពេញ) ៖នាថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ឌិត​ ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងព្រះរាជាណាក្រកម្ពុជានៅក្នុងវិស័យកសិកម្ម។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណាបានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា ក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធី USDA/USAID ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

តាមរយៈកិច្ចសន្ទនារយៈពេលជាងមួយម៉ោងកន្លះប្រកបដោយលក្ខណៈស្ថាបនានិងត្រង់ទៅត្រង់មក ឯកឧត្តម ឌិត ទីណា សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសសនៅក្នុងវិស័យកសិក​ម្ម នឹងបន្តមានភាពរលូន ឬអាចឈានទៅកាន់ភាពល្អប្រសើរថែមមួយកម្រិតទៀតនាពេលអនាគត។

adm

Leave a Reply

Your email address will not be published. Required fields are marked *