ព័ត៌មានស៊ើបអង្កេត

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនដេីមឈេីធំៗ តាមរយៈរថយន្តខ្នាតយក្ស បម្រុងឆ្លងដែនពីស្វាយរៀងទៅស្រុ កយួន ទាំងកណ្តាលអាធ្រាត រីឯសមត្ថកិច្ចពាក់ពន្ធ័ នៅច្រកទ្វារភាគីព្រំដែនសំយ៉ោង ជាអ្នកបេីកភ្លើងខៀវ តើពិតដែរឺទេ?

ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញដឹកដើមឈេីធំៗ បម្រុងលោតឆ័ត្រឆ្លងដែនទៅស្រុកយួន តាមប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មាន តាមប្រម៉ាញ់រូបភាពទាន់ពេលវេលា ហេីយនៅព្រឹកទី១០ខែតុលាឆ្នាំ២០២២ នៅចំណុច  ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប   មានរថយន្ដដឹកដើមឈើបានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងវិញម្ដង រថយន្ដទាំងនោះពាក់ស្លាកលេខកំពង់ចាម 3A.6030 និងកំពង់ចាម3A.8949 មិនទាន់ឃេីញមេព្រៃខេត្តស្វាយរៀង ចាត់វិធានការបង្រ្កាបឡើយ។

គូរបញ្ជាក់ផងដែរ.! រថយន្ដដឹកដើមឈើខ្នាតធំ បម្រុងឆ្លងដែនទៅស្រុកយួន នៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ពេលដែលភ្នាក់ងារព័ត៌មានយេីងចុះផ្ដិតយករូបភាពភ្លាមៗនោះ សមត្ថកិច្ចពាក់ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង បិទមិនឲ្យរថយន្តដឹកឈេីចូលវៀតណាមនោះទេ ដេីម្បីបំភ័ន្តភ្នែកអ្នកកាសែត។

បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ  ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ធ្វើកាចំណាយរត់ការឲ្យគ្រប់ជំនាញអស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។

ជាក់ស្តែង មេឈ្មួញខ្មែររកស៊ីដឹកដើមឈើឆ្លងដែនទៅលក់ឲ្យឈ្មួញយួន  ដូចជាៈដើមម្ជូរអំពឹល ដើមធ្នង់  ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ  នៅពេលដឹកមកដល់ទឹកដីស្វាយរៀង មានអ្នករត់ការឲ្យក្នុង១ជើងៗអស់ហេីយ ជាថ្នូរទេីបសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្រ្កាប បានជាដឹកជញ្ជួនទៅដល់ស្រុកយួនយ៉ាងរលូន។

ប្រភពបន្តទៀតថាចំពោះ លោក មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង មិនបានដឹងនោះទេ ។

ជុំវិញរឿងរថយន្តដឹកដេីមឈេីធំៗនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ពន្ធ័ដែលឈរជើង នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បាននោះទេ ដោយទូរសព័្ទមិនអាចទំនាក់ទំនងគ្នាបាន។

adm

Leave a Reply

Your email address will not be published. Required fields are marked *