ព័ត៌មានស៊ើបអង្កេត

អាជ្ញាធរខេត្តកំពង់ចាមសម្ងំប្រមូលលុយពីបទល្មើសល្បែងបញ្ជល់មាន់អាប៉ោងធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយមិនគិតពីអនុសាសន៍របស់សម្តេច

ពិតជាមិនធម្មតាមែនហ៊ានលេងល្បែងស៊ីសងប្រមូលផ្តុំគ្នាផ្ទុយពីបម្រាមក្រសួងសុខាភិបាលនិងមិនញញើតអនុសាសន៍របស់សម្ដេចតេជោថែមទៀតផង
ស្រុកស្រីសន្ធរ កំពង់ចាម៖ មនុស្សរាប់រយនាក់ កំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងនិង ជល់មាន់ ខុសច្បាប់ ដោយចាក់លុយរាប់រយពាន់ដុល្លារ បណ្ដាលឱ្យរីករាលដាលឆ្លងជម្ងឺកូវីដ១៩ មិនខ្វល់មេរោគបំប្លែងថ្មី( Delta) ល្មើសបម្រាម ក្រសួងសុខាភិបាល និង បទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ទីតាំងល្បែងនេះ ស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រជាក់ត្រជុំដែលប្រមូលគ្នាម្ដុំលេងយ៉ាងសប្បាយនៅចំណុចភូមិសាស្រ្តចូលតាមក្លោងទ្វារវត្តភ្នំមាស ស្ថិតក្នុង ភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពអ្នកញៀនល្បែងបានបន្តទៀតថាទីតាំងនេះមានខ្នងក្រាស់ណាស់ កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអីម្ចាស់សង្វៀនបានរត់ការតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។

ទីតាំងខាងលើនេះពីមុនបងប្អូនអ្នកសារព័ត៌មាន ធ្លាប់បានរាយការណ៍ទៅ ស្នងការនគរបាលខេត្ត និង អភិបាលខេត្តកំពង់ចាម ម្តងផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទើបនៅតែអាចបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ចំណែក លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ក្រោយពីបងប្អូនអ្នកសារព័ត៌មានបាន រាយការណ៍ជួនគាត់ពីកណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះ រួចលោកថា នឹងអោយប៉ុស្តិ៍ចុះទៅមើល។

សូមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយចាត់វិធានការបង្ក្រាបផងទានជៀសវាងប្រមូលផ្ដុំគ្នាបណ្ដាលឱ្យរីករាលដាលជំងឺកូវីដ19និងបំប្លែងថ្មី(DeIta)បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតនោះពួកគាត់កំពុងព្រួយបារម្ភយ៉ាងខ្លាំងខ្លាចឆ្លងជំងឺបំប្លែងថ្មី(Delta)។
ពួកគាត់សំណូមពរទៅដល់លោកស្នងការខេត្តកំពង់ចាមសូមមានវិធានការដើម្បីទប់ស្កាត់រាល់បទល្មើសទាំងឡាយដើម្បីអោយភូមិឃុំមានសុវត្តិភាពផងទាន។

adm

Leave a Reply

Your email address will not be published. Required fields are marked *