ព័ត៌មានស៊ើបអង្កេត

មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង បំភ្លឺរបៀបភូកកុហក់ក្នុងករណីស្លាប់អ្នកជម្ងឺជាបន្តបន្តាប់

(ព្រៃវែង)៖ ក្រោយឃើញលិខិតបំភ្លឺរបស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”នៅថ្ងៃទី០៤.១១.២០២២ ដែលបានបំភ្លឺ របៀបលាងខ្លួនចំនួន៦ចំណុច នោះមក.!។

ឥឡូវនៅថ្ងៃទី០៥.១១.២០២២ ប្រពន្ធរបស់សព ដែលជាអ្នកមើលថែទាំប្ដីផ្ទាល់ បានអះអាងថាៈ គ្រូពេទ្យនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” មិនបានដាក់អុកសែន ដល់ប្ដីខ្លួនឡើយ ហើយក៏មិនបាន សុងទឹកនោម ឱ្យប្ដីរបស់អ្នកស្រី ដូចការបំភ្លឺនោះទេ.!។សូមជម្រាបថាៈ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”មានទីតាំងនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

តំណាង”គ្លីនិក”មួយនេះ បានចេញលិខិតបំភ្លឺ ភ្លាមៗ ក្រោយសារព័ត៌មានជាច្រើនស្ថាប័ន ផ្សព្វផ្សាយរិៈគន់ ពាក់ព័ន្ធ ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់។
ជាពិសេស គឺស្លាប់បុរសម្នាក់ នៅស្រុកស៊ីធរកណ្ដាល កាលពីថ្ងៃទី០៣.១១.២០២២ នេះតែម្ដង!។

នៅក្នុងលិខិតបំភ្លឺនោះ”គ្លីនិក សុខ ខេង”អះអាងថាៈ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងស្លាប់នៅផ្ទះរបស់គាត់ទេ មិនមែនស្លាប់នៅក្នុងគ្លីនិក របស់ខ្លួនឡើយ។

ដោយគ្លីនិក បានលើកហេតុផលជាច្រើនរហូតដល់០៦ចំណុច ក្នុងនោះ គ្លីនិក អះអាងថាៈ បាន”ដាក់អុកសែន”ដល់អ្នកជំងឺ បាន”សុងទឹកនោម”ដល់ជនរងគ្រោះ។

ទោះជាយ៉ាងណាក្ដីការបំភ្លឺនេះ ត្រូវបានប្រពន្ធរបស់សព បដិសេធចោលត្រង់ចំណុច ដាក់អុកសែន និងសុងទឹកនោម!។

ស្ដ្រីជាប្រពន្ធបានឱ្យខាងព័ត៌មានដឹងថាៈ ប្ដីរបស់ខ្លួនឈ្មោះ ប៊ុន ធឿន ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល បានស្លាប់ នៅព្រឹកទី០៣.១១.២០២២។

បន្ទាប់ពីទៅសម្រាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”ស្ថិតនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
បានរយៈពេល៥ថ្ងៃ អស់ជាង ៤លានរៀល ចេញពីពេទ្យ ទៅដល់ផ្ទះវិញ បានប្រហែល២០នាទី ដាច់ខ្យល់ស្លាប់តែម្ដង!។

ក្រុមគ្រួសារសព បានលើកឡើងថាៈ នៅមុនពេលទៅព្យាបាល ជនរងគ្រោះ ប៊ុន ធឿន គ្រាន់តែមានអាការៈក្ដៅខ្លួននិងហត់ប៉ុណ្ណោះ។

លុះដល់ថ្ងៃទី២៩.ខែតុលា.ឆ្នាំ២០២២ ជនរងគ្រោះ បានទៅពិគ្រោះជំងឺនៅ”គ្លីនិកសុខ ខេង”ត្រង់ចំណុចខាងលើ។

ក្នុងនោះគ្រូពេទ្យនៅគ្លីនិក បានពិនិត្យ និងវ៉ៃថ្នាំដោយឱ្យជនរងគ្រោះ សម្រាកព្យាបាលជំងឺ នៅទីនោះ រយៈពេល៥ថ្ងៃ។

ពោលគឺរហូតដល់ ព្រឹកថ្ងៃទី០៣.១១.២០២២ ទើបគិតលុយអស់ជាង៤.០០០.០០០ រៀល។

ទន្ទឹមនិងនោះ ក្រុមគ្រួសារបានទូទាត់ប្រាក់ជូនម្ចាស់”គ្លីនិក”រួចក៏ដឹកជនរងគ្រោះ តាមរថយន្តដើម្បីមកផ្ទះវិញ!។
លុះមកផ្ទះបានប្រហែល២០នាទី ស្រាប់តែជនរងគ្រោះ ធ្វើទុក្ខដាច់ខ្យល់ស្លាប់តែម្ដង.!។

ជាហេតុនាំឱ្យក្រុមគ្រួសាររងគ្រោះ ផ្អើលឆោឡោ យំស្រែងទ្រហឹងពេញផ្ទះហួសចិត្តថាៈ បើអាការៈជំងឺប្ដីគាត់ មិនទាន់ធូស្រាល ហេតុអ្វីគ្រូពេទ្យអនុញ្ញាតឱ្យមកផ្ទះ រហូតស្លាប់បែបនេះ.?។

ម្យ៉ាងវិញទៀត បើអាការៈប្ដីគាត់ឈឺធ្ងន់ហើយ”គ្លីនិក សុខ ខេង”គ្មានសមត្ថភាពព្យាបាល ហេតុអ្វីពេទ្យនៅទីនោះ មិនប្រាប់គាត់ ឬណែនាំឱ្យបញ្ជូនប្ដីគាត់ ទៅភ្នំពេញ ។
មិនគួរណាគ្រូពេទ្យ ទុកព្យាបាលអស់ប្រាក់រហូតដល់ជាង ៤លានរៀល ហើយ បណ្ដោយឱ្យប្ដីគាត់ មកស្លាប់នៅផ្ទះបែបនេះសោះ..?។

បើតាមស្ដ្រីជាប្រពន្ធ គឺគ្រូពេទ្យនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” វិនិច្ឆ័យជំងឺថាៈ តាមតែប្ដីរបស់គាត់ ។
ខណៈប្ដីគាត់ថាៈធូ ពេទ្យថា ធូដែរ ប្ដីគាត់ថា មិនទាន់ធូ ពេទ្យថា មិនទាន់ធូដែរ។
ពោលគឺ ព្យាបាលនិងតាមដានអាការៈអ្នកជំងឺ ទៅតាមតែជនរងគ្រោះប្រាប់ប៉ុណ្ណោះ។

ស្ដ្រីរូបនោះបញ្ជាក់ថាៈ មុនពេលគាត់និងប្ដី ចេញមកផ្ទះ គឺប្ដីរបស់គាត់ថាៈ ធូហើយ ស្របពេលដែលសរុបថ្លៃ ព្យាបាលអស់ជាង ៤លានរៀល ផងនោះ។
គាត់ក៏សុំគ្រូពេទ្យមកផ្ទះ ខណៈគ្រូពេទ្យថា ធូហើយ ទើបអនុញ្ញាតឱ្យទៅផ្ទះ លុះមកដល់ផ្ទះ ប្ដីគាត់ស្លាប់ល្មម ទើបគាត់ហួសចិត្ត មិនអាចទទួលយកបាន!។

ជុំវិញការលើកឡើងទាំងនេះ ត្រូវបាន”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”បំភ្លឺដូចខាងក្រោម៖សូមជម្រាបថាៈ ករណីស្លាប់អ្នកជំងឺឈ្មោះ ប៊ុន ធឿន នៅពេលនេះ វាពុំមែនជាលើកទី១ទេ.។
ពោលគឺ ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែខាងមន្ទីរពេទ្យ តែងតែមានការលាក់បាំង និងសម្របសម្រួលផ្ដល់ជាសំណង ដើម្បីបញ្ចប់រឿងកុំឱ្យប្ដឹងផ្ដល់។

បើទោះបីជាៈ មានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ កាលពីកន្លងមកក៏ដោយ ក៏មន្ត្រីជំនាញ មិនចាត់វិធានការ លើគ្លីនិក មួយនេះឡើយ។

ដោយគ្រាន់តែចុះពិនិត្យ ដើម្បីបង្គ្រប់កិច្ច មកមើលរបាយការណ៍ ដែលខាងគ្លីនិក រៀបចំទុកមុន ហើយទៅវិញបាត់.!។

ជាក់ស្ដែងៈ កាលពីថ្ងៃទី១៣.ខែមីនា.ឆ្នាំ២០២១ អ្នកជំងឺឈ្មោះ ជាម ថុល នៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានស្លាប់ ក្រោយវះកាត់ពោះវៀនដុះខ្នែងនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”។

បន្ទាប់មកទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះ ឡាំង ស្រីយ៉ាត នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង បានស្លាប់ ក្រោយសម្រាលកូនដោយ វះកាត់នៅ”មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង”។

លុះដល់ថ្ងៃទី០៣.១១.២០២២ ឈ្មោះ ប៊ុន ធឿន បានស្លាប់ទៀតក្រោយទទួលសេវាព្យាបាល នៅគ្លីនិកមួយនេះ បានរយៈពេល៥ថ្ងៃ!។

នេះគ្រាន់តែ ជាតួរលេខត្រួសៗប៉ុណ្ណោះ ដែលលេចធ្លាយលាក់បាំងមិនជិត ដោយមិនរាប់បញ្ចូល ករណីស្លាប់ជាច្រើនទៀត កាលពីឆ្នាំមុនៗ។

ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់នេះដែរ«ដើមរាំង»មិនធ្វើការសន្និដ្ឋានថា«មូលហេតុមកពីកំហុសបច្ចេកទេសពេទ្យ ឬ ក៍មកពីរោគ អ្នកជំងឺនោះឡើយ?។

គ្រាន់តែនៅមុនស្លាប់ ពួកគាត់សុទ្ធតែ បានទទួលការព្យាបាលនៅ”មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង”ត្រង់ចំណុចខាងលើ។

ពាក់ព័ន្ធការស្លាប់អ្នកជំងឺឈ្មោះ ប៊ុន ធឿន នេះដែរ មន្ត្រីជំនាញ បានចុះស្រាវជ្រាវពេញមួយថ្ងៃ នៅថ្ងៃទី០៤.១១.២០២២ ក្នុងបំណងធ្វើរបាយការណ៍ ជូនមន្ទីរ និងក្រសួងសុខាភិបាល ដើម្បីចាត់វិធានការលើ”មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ខេង”៕ប្រភព{ដើមរាំង}

adm

Leave a Reply

Your email address will not be published. Required fields are marked *