ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២(Video inside)

ភ្នំពេញ÷អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយ នាយរង ជាក្រុមកីឡាករ សរុបជាង១០០នាក់ ស្មើនឹង៦ក្រុម បែងចែកជា២ពូល គឺពូល A និងពូលB។

ក្នុងឱកាសនោះ លោកវរសេនីយឯក សៀ ទីន បានថ្លែងនូវមតិសំណេះសំណាល លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ឱ្យខិតខំប្រឹងប្រែង និងមានសាមគ្គីជាក្រុមដើម្បីទទួលបាននូវជោគជ័យ។ លោកថ្លែងឲ្យដឹងទៀតថា ការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ មានគោលបំណង៣ធំៗក្នុងនោះគឺ ៖
១, បង្កើនសាមគ្គីភាព មិត្តភាព ។
២, ផ្លាស់ប្តូរបរិយាកាសការងារ និងបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងអង្គភាព។
៣,ពង្រឹងកាយសម្បទា បំផុសស្មារតី ស្រឡាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព និងលើកស្ទួយគាំទ្រ វិស័យកីឡា ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស។ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកបានចូលរួមឧបត្ថម្ភមានដូចជា ៖
១, ក្រុមហ៊ុន CKSB EXPORT CO.,LTD ដែលបានឧបត្ថម្ភថវិកាចំនួន ១១២៥ដុល្លារ
២, ក្រុមហ៊ុន LPS Cambodia CO., LTD ដែលបានឧបត្ថម្ភឈុតកីឡាសម្រាប់កីឡាបាល់ទះ និងបាល់ទាត់ចំនួន១១០ឈុត។
៣, ក្លឹបបាល់ទាត់ Friendly Sport Club ដែលបានឧបត្ថម្ភទីតាំងប្រកួត និងអាជ្ញាកណ្តាលសម្រាប់កម្មវិធី។

ក្រោយចប់ការប្រកួត លោកវរសេនីយ៍ឯក សៀ ទីន បានប្រគល់ពានរង្វាន់ជូនដល់ក្រុមដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រទាំង៣ក្រុម ដោយចំណាត់លេខ១ ទទួលបានពានមាស១ និងទឹកប្រាក់ចំនួន២លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លានរៀល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាស សប្បាយរីករាយបំផុត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *