ព័ត៌មានជាតិ

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៣នាក់​

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៤៣នាក់​(ជាសះស្បើយចំនួន២០នាក់) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ ដូចខាងក្រោម

១- ក្រុងព្រៃវែង ចំនួន ​៣នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ​១៣នាក់
៣-ស្រុកសុីធរកណ្ដាល ចំនួន ៩នាក់
៤- ស្រុកព្រះស្ដេច ចំនួន ​៧នាក់
៥- ស្រុកពាមរក៍ ចំនួន ៤នាក់
៦- ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
៧- ស្រុកកំចាយមារ ចំនួន​ ៣នាក់
៨- ស្រុកពារាំង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៣នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *