Related Articles
ពិធីទទួលអតិតសមាជិកគណបក្សសង្គ្រោះជាតិដែលបានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ លើកទី៣ ចំនួន ៥១រូប
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជន ខណ្ឌដូនពេញ មានប្រារព្ធពិធី បញ្ចូល សមាជិក គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៥១រូប ក្រោម អធិបតីភាព លោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា អនុប្រធាន គណបក្សខណ្ឌដូនពេញ និង លោក ប៉ែន សុភី អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក តំណាង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក ។ ក្រោយបញ្ចប់ពិធី គណៈអធិបតី បានប្រគល់សេចក្ដីសម្រេច រួមជាមួយ ថវិកាចំនួន២០,០០០រៀល /១នាក់ ជូនដល់សមាជិក សមាជិកា ដែលទើបបញ្ជូលថ្មីនេះផងដែរ […]
ឯកឧត្ដម សួន សុម៉ាលីន បានដាក់ផែនការឲ្យមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀង សម្រាប់ឆ្នាំ២០២៤ នេះ
ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានលើកឡើងអំពីផែនការសកម្មភាព និងបានជំរុញដល់ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀង សម្រាប់ឆ្នាំ២០២៤ នេះ ធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាថាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពទិសដៅការងាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនប្រសើរឡើង ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខេត្តព្រៃវែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីភាពរីកចម្រើននៃវិស័យកីឡានៅក្នុងខេត្តព្រៃវែងសព្វថ្ងៃនេះបានរីកចម្រើនយ៉ាងខ្លាំងទាំងក្រុមកីឡាករ ទាំងការលេងគឺធ្វើឲ្យបណ្ដាខេត្តដទៃទទួលស្គាល់ពីសមត្ថភាពនៃការលេងនៃកីឡាកររបស់ខេត្តព្រៃវែងផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ប្រធានមន្ទីរអគ្គីសនីខេត្ត ត្រូវពន្លឿន ក្នុងការតបណ្តាញប្រព័ន្ធអគ្គិសនីឲ្យបានគ្រប់ទីកន្លែងតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីឲ្យមានភ្លើងគ្រប់ នៅតាមភូមិឋាន គ្រប់កន្លែងទាំងអស់សម្រាប់ខេត្តព្រៃវែង។ ឯកឧត្ដម អភិបាលខេត្ត បានជំរុញ និងណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវខិតខំក្នុងការជួយសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញដំរូវការទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់គាត់។ សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ មករា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្ត បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ពីស្ថានីយ៍បូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ […]
ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ម្តាយរបស់សមាជិកមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ ចុះសួរសុខទុកម្តាយលោកព្រិន្ទបាលឯក ជឹម គឹមលីន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ៥៨៧,០០០៛ (ហាសិបប្រាំបីម៉ឺនប្រាំពីរពាន់រៀល), ទឹកសុទ្ធ០២កែស, ភេសជ្ជៈ២កែស, មី២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕