ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកនាយរងប៉ុស្តិ៍ស្ពឺ “ខ” ដែលត្រូវជនសង្ស័យកាប់ឱ្យរបួសធ្ងន់

 

ព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១១.៣៦៥.០០០ រៀល និង ១០០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក អ៊ឹម សុផុន ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ “ខ” ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃប្រង់ ឃុំស្ពឺ “ខ” ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានជនសង្ស័យប្រើកាំបិតប៉័ងតោកាប់ចំក្បាលចំនួន ៣ កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ ខណៈចុះជួយអន្តរាគមន៍ករណីកូនដេញកាប់ម្ដាយ នៅឃុំស្ពឺ “ខ” ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *