ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តក្នុងមួយខែៗ កន្លងមក សម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីមួយចំនួនដែរពាក់ព័ន្ធ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនោះផងដែរ ក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។  ពិនិត្យ ពិភាក្សា ចូលរួមផ្ដល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងទិសដៅ ការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត មានការិយាល័យប្រជាពលរដ្ឋ, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត, គណៈកម្មាធិការលទ្ធកម្មខេត្ត និងបញ្ហាផ្សេងៗ។

ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍លើកឡើងនូវចំនុចសំខាន់ៗ មួយចំនួន៖ សូមឱ្យរដ្ឋបាលខេត្តជម្រុញដល់ប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទៅតាមការណែនាំរបស់ គ ជ ប ឲ្យបានគ្រប់ៗគ្នា។ ជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរទាំងអស់ ត្រូវខិតខំបន្តអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនារៀងៗខ្លួន ដើម្បីបម្រើសំនូមពរប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានល្អប្រសើ។  សូមឲ្យគណៈបញ្ជាការឯកភាពខេត្ត ឬក៏កងកម្លាំងមានសមត្ថកិច្ចមានតួនាទីគ្រប់គ្រងសភាពការណ៍ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរជាពិសេសការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃគ្រឿងញៀន។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ កន្លងមក ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើនាពេលកន្លងមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *