ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងរដ្ឋមន្ត្រីសង្គមកិច្ចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលអគារមណ្ឌល់សុខភាពនិងសមិទ្ធិផលនានាក្នុងឃុំដាចស្រុកកំចាយមារខេត្តព្រៃវែង

 

ឯកឧត្តម ជា សុមេធី អញើញជាអធិបតី ជាមួយ ឯកឧត្តម បណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ក្នុងពិធីប្រគល់ ទទួលអគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ នៅទីតាំងបរិវេណសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពនេះ ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត វង សូត និងលោកជំទាវ ដែលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមបម្រើសេចក្តីត្រូវការក្នុងការបំពេញសេវាសុខាភិបាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម បណ្ឌិត វង សូត និងលោកជំទាវដែលបានជួយកសាងអគារម្រាប់ព្យាបាលអ្នកជំងឺ ជូនដល់រដ្ឋបាលស្រុក និងបានប្រារព្ធពិធីប្រគល់ ទទួលនាពេលនេះ។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលយើងត្រូវមានសាមគ្គីភាពគ្នា ដោយមិនត្រូវមាក់ងាយ ឬរើសអើងគ្នានោះឡើយ ព្រោះវាជាការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ ធ្វើយ៉ាងណា កុំអោយឆ្លងមេរោគកូវីដ-១៩ អោយសោះ (៣ កុំ ៣ការពារ)។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម បណ្ឌិត វង សូត និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ កងកម្លាំងប្រដាប់អាវុធ ជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *