ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ សប្បុរសជនក្នុងខេត្តកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ សប្បុរសជនក្នុងខេត្តកំពង់ចាម

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រីដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷
១-លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី និងលោកជំទាវ មី៥០កេស ទឹក១៥០កេស និងម៉ាស ៥.០០០ម៉ាស
២-លោក សែ ឡាឡែន អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី និងលោកស្រី អង្ក១តោន
៣-លោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម និងលោកស្រីថវិកា ២.០០០.០០០រៀល ទឹក៥០កេស និងទឹកក្រូច ១០កេស មី៣០កេស ម៉ាស២.៥០០
៤-ក្រុមហ៊ុម ហេង ទូ ថវិកា ២.០០០.០០០រៀល ទឹក៥០កេស និងទឹកក្រូច ២០កេស មី៣០កេស ម៉ាស ២.៥០០
និងសម្ភារៈប្រើប្រាស់ចំនួន៣០០ឃីត។
៥-ធនាគារហ្វីលីព ភីអិលសី សាខាខេត្តកំពង់ចាម ទឹក១០០យួរ និងមី១០០កេស។

adm

Leave a Reply

Your email address will not be published. Required fields are marked *