Related Articles
កម្លាំងអាវុធរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ ពិធីបើកជាផ្លូវការ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានដំណើរការទៅប្រកបដោយសុវត្ថិភាព ជាមួយមោទនភាពជាតិខ្មែរជាប្រវត្តិសាស្ដ្រ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, […]
រដ្ធមន្ត្រីកសិកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលេីការងារអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង
(ភ្នំពេញ) ៖កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលេីការងារអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង។ ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស រៀបចំនីតិវិធីប្រកបដោយតម្លាភាព និងប្រកាសបេីកទូលាយដល់មន្ត្រីទាំងអស់ ក្នុងការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនៅទំនេរ ដេីម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពការងារ។ ក្នុងពេលឆាប់ៗនេះ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ និងលក្ខណ:សម្បត្តិ សម្រាប់ការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួងនឹងពិនិត្យវាយតម្លៃលេីពាក្យស្នេីសុំ ដោយផ្អែកលេីសមត្ថភាព និងលក្ខណ:សម្បត្តិដែលតម្រូវ ដេីម្បីជ្រេីសរេីសសបេក្ខជនសក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។ ក្រសួងលេីកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសេីរ ដេីម្បីទទួលបានឱកាសការងារ និងចូលរួមចំណែកកាន់តែច្រេីនថែមទៀត ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ។
«សុខទុក្ខរបស់ប្រជានុរាស្រ្ត ជាសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ»
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គដែលទទួលរងផលប៉ះពាល់ដោយមេរោគ COVID-19 តាមរយៈសាលារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំខេត្តកណ្តាល សរុបរួមមាន អង្ករចំនួន ១៧០តោន មីចំនួន ៦,៦០០កេសតូច ត្រីខចំនួន ៦,៦០០យួរ ទឹកសុទ្ធ ចំនួន ១,៣០០កេស និងម៉ាស់ចំនួន ២៤,០០០បន្ទះ កាលពីវេលាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ។ កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាល នៃព្រះអង្គទាំងទ្វេ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា ។