ព័ត៌មានសន្តិសុខសង្គម

ករណីមេប៉ុស្តិ៍នគរបាលភូមិភិៈល្បួងក្មេងស្រីជាអនិតិជនចូលផ្ទះសំណាក់រួមភេទបានសម្រេចសំណុំរឿងចូលដល់តុលាការហើយ


ខេត្តរតនគិរី ៖ ប្រភពបានលើកឡើងថា សែស្រឡាយមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ដែលទើបឡើងតួនាទីថ្មីតាមជើងខោ ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានល្បួងលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតបានសម្រេចនោះ ឥឡូវលឺដំណឹងថា បានដំណើរការចូលដល់ដៃព្រះរាជអាជ្ញាហើយ ។

បើយោងតាមការស្រាវជ្រាវស៊ើបអង្កេតករណីរំលោភសេពសន្ថវៈនេះគឺដោយមានពាក្យបណ្តឹងរបស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ រឿងហេតុ នៃពាក្យបណ្តឹងបានរាបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨ ៖ ៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលក្មេងស្រី រងគ្រោះ ម.ល ទៅញាំអីនៅហាងម្លិៈ៧៧ ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ហើយឈ្មោះ ម.ល នឹងឈ្មោះ ស្រី នាង ជាម្តាយមីង ក៏បានទៅជាមួយគ្នាផងដែរ ហើយ មីងនិងក្មួយបានជិៈម៉ូតូឌុបគ្នាទៅហាងម្លិៈ៧៧។ លុះមានការហូបចុកនៅហាងម្លិ:៧៧រួចហើយប្រហែលជាម៉ោង៩;៣០នាទីយប់ ឈ្មោះមេសា ក៏បានហៅក្មេងស្រីរងគ្រោះឡើងជិៈឡានរបស់ខ្លួន ដោយបបួលថា ទៅហូបបង្អែម ប៉ុន្តែជនកំហូចឈ្មោះមេសា នេះមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមទេ គឺឈ្មោះ មេសា នេះ បានដឹកក្មេងស្រីរងគ្រោះទៅកាន់ផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងបានលុងតែម្តង ដើម្បីបំពេញតណ្ហារបស់ខ្លួន។

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ នៃបណ្តឹងរបស់ក្មេងស្រីរងគ្រោះឲ្យដឹងថា នៅពេលទៅដល់ផ្ទះសំណាក់ក្មេងស្រីរងគ្រោះមិនបានចុះពីលើឡានរបស់ជនកំហូច ឈ្មោះ មេសា នោះទេ ដោយឈ្មោះ មេសា នោះដើរចូលទៅបន្ទប់ផ្ទះសំណាក់មុន តែមិនឃើញក្មេងស្រីរងគ្រោះនោះចូលទៅតាមខ្លួន ជនកំហូចរូបនេះ ក៏បានដើរចេញមកក្រៅវិញទាញដៃក្មេងស្រីនោះ ចូលទៅក្នុងបន្ទប់ រហូតប្រព្រឹត្តបានសម្រេច។

ដោយឡែកក្នុងរឿងនេះដែរត្រូវបានប្រភពពីមន្ត្រីនគរបាលដែលស្រលាញ់ភាពយុត្តិធម៌លួចបង្ហើបឲ្យដឹងថា ក្នុងរឿងនេះ ដោយមានការចរចាមិនក្រោមពីបីដង ពីជនសង្ស័យ រវាងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ព្រមទាំងមានការសម្របសម្រួលពីមន្ត្រីនគរបាលថ្នាក់ធំគ្រាន់បើក្នុងស្នងការផងនោះ ទើបដោះស្រាយក្រៅប្រព័ន្ធច្បាប់ ដើម្បីបង់លុយជាការបញ្ចប់រឿង។ ក្នុងគោលបំណងលាក់បាំងខ្លាចព័ត៌មាននេះលេចឮចេញទៅក្រៅ ធ្វើឲ្យបាត់បង់កិត្តិយស មានទោសអស់តួនាទី អស់ការងារ របស់ជនខិលខូចឈ្មោះ ទួន មេសា នេះ។

ប៉ុន្តែឥឡូវរឿងនេះពិតជាទេវតាមានភ្នែកមែន គឺបានបែកធ្លាយដឹងដល់ស្ថាប័នច្បាប់ហើយ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានចេញដីកាឲ្យផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ បញ្ជូនសំណុំរឿងមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តនីតិវិធី ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំនេះ។ ដោយជនសង្ស័យឈ្មោះ មេសា មានតួនាទីជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ហើយតួនាទីជានាយប៉ុស្តិ៍ទៀត ។ ដូច្នេះក្នុងរឿងនេះ គឺជាព័ត៌មានក្តៅមួយ នៅដើមឆ្នាំ២០២១ ដែលមជ្ឈដ្ឋានទូទៅ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តរតនគិរី ចង់ឃើញស្ថាប័នច្បាប់មានវិធានការប្រកបដោយយុត្តិធម៌ដាក់ទោសទណ្ឌទៅលើជនកំហូចដែលបានប្រព្រឹត្តនូវទង្វើរដែលសង្គមស្អប់ខ្ពើមមួយនេះ។

នៅក្នុងសំណុំរឿងមួយនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងលើកយកមកផ្សាយជូនជ្រាបបន្តទៀត ប្រសិនជាមានការវិវត្តន៍នៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *