ព័ត៌មានជាតិ

«សុខទុក្ខរបស់ប្រជានុរាស្រ្ត ជាសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ»

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គដែលទទួលរងផលប៉ះពាល់ដោយមេរោគ COVID-19 តាមរយៈសាលារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំខេត្តកណ្តាល សរុបរួមមាន អង្ករចំនួន ១៧០តោន មីចំនួន ៦,៦០០កេសតូច​ ត្រីខចំនួន ៦,៦០០យួរ​ ទឹកសុទ្ធ ចំនួន ១,៣០០កេស​ និង​ម៉ាស់ចំនួន ២៤,០០០បន្ទះ​ កាលពីវេលាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាល នៃព្រះអង្គទាំងទ្វេ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា ។

adm

Leave a Reply

Your email address will not be published. Required fields are marked *