ព័ត៌មានជាតិ

អគ្គីភ័យលេបត្របាក់ឃ្លាំងស្តុកក្រណាត់មួយកន្លែងមានក្រណាត់ប្រហែល ៤០០តោន នៅខេត្តកំពង់ចាម


(ខេត្តកំពង់ចាម​)៖នៅវេលាម៉ោង​១២:៤០នាទី ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គីភ័យកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ មានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងតាមព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់ក្រណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ។
ក្រោយទទួលបានព័ត៌មាន​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​ បានដាក់បទបញ្ជាឲ្យចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង មានរថយន្តពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, កំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង , ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង​ ដឹកនាំ​ដោយ​លោក​ ឧត្ដមសេនីយ៍​ត្រី​ មិន​ សុគន្ធវិបុល​ ស្នងការរងទទួលផែនអគ្គីភ័យ​ និងអាវុធជាតិផ្ទុះ ​​ចេញអន្តរាគមន៍ជាបន្ទាន់។

កិច្ចប្រតិបត្តិការនេះកិច្ចប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម, កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន, កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក, កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គិភ័យ ដែលអមរថយន្តអគ្គិភ័យពីបណ្ដាស្រុកទាំង៧, កម្លាំងកងរាជអាវុធហត្ថ, កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០នាក់​ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប​ និងត្រូវចំណាយអស់រយៈពេលជាង ៦ម៉ោង ទើបសមត្ថកិច្ចយើងខ្ញុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ១៩ : ២០នាទីយប់ ទើបអគ្គិភ័យរលត់បានទាំងស្រុង​ ដោយខូចខាតឡេវ៉ាល់ទ័រ ១គ្រឿង, ឃ្លាំងមានទំហំ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ និងសម្ភារមួយចំនួនទៀត តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ​។
ដោយ​មាន​ការ​គិតគូរ​និងយកចិត្ត​ទុកដាក់ពីសំណាក់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ លេីកទឹកចិត្តដល់កងកម្លាំងដែលហត់នឿយ តាម​រយៈ​លោកឧត្តមសេនីយ៍ទោស្នងការ​ បានឧបត្ថម្ភដល់កងកម្លាំងទាំងអស់នូវថវិកា​ ប្រេង​ឥន្ធនៈ​ ភេសជ្ជៈ ព្រមទាំងអាហារសម្រន់ផងដែរ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *