Related Articles
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១
ព្រៃវែង៖ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឯកឧត្ដម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ដំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមប្រធានបទ ៖ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ក្នុងការងារឥស្សរជនឆ្នេីមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកគោលដៅចំនួន ៤ គឺស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ និងស្រុកពារាំង ដែលមានកុមារទទូលផលចំនួន ៣៤ នាក់។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានលើកឡើងនូវសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ […]
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន បានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ
ខេត្តក្រចេះ ៖ នាថ្ងៃសៅរ៍៦រោច ខែចែត្រឆ្នាំជូត ទោសក័. ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្ថចេះបានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដឋ និងជ្រេីសរេីសមេភូមិឲ្យដឹកនាំភូមិបានបង្កេីតថ្មីដោយក្រសួងមហាផ្ទៃ កាលពេលកន្លងទៅ។ ពិធីនេះមានការចូលរួមអមដំណេីរដោយ ឯកឧត្តម លោក ជំទាវ ជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទរួមនិងប្រជាការពារ អាជ្ញាធម៌ដែនដីប្រជាពលរដ្ឋនាក់ផងដែរ។ ក្នុងកិច្ចសំណេះសំណាល និងសួរសុខទុក្ខ នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងសម្តេចកិតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី្នហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែបារម្ភពីការរស់នៅរបស់បងប្អូនគ្រប់ច្រកល្ហក ពិសេស បញ្ហាសុខភាពជាចម្បង និងពិសេសជាងនេះ សូមបងប្អូនទាំងអស់រស់រាន បានសេចក្តីសុខ ចម្រុងចម្រេីនគ្រប់ក្រុមគ្រួសាររស់ក្រោមដំបូលសន្តិភាពតែមួយ និងជៀសផុតពីរោគរាតត្បាតជាសកលនៃជំងឺ-១៩។ បន្ថែមលេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានក្រេីនរំលឹក ហេីយរំលឹកទៀត និងអំពាវនាវដល់មន្រ្តីទាំងរាជការ ព្រះសង្ឃ កងកម្លាំង និងប្រជាជាពលរដ្ឋទាំងអស់ ចេះថែទាំសុខភាពបានល្អ ហេីយរស់នៅរបៀបគន្លងថ្មី និងចូលរួមអនុវត្តវិធានរបស់ជារាជរដ្ឋាភិបាលក្នុងការ ការពារ ទប់ស្កាត់ឲ្យបានម៉ត់ចត់បំផុតចំពោះការរីករាលដាលជាសកលនៃជំងឺកូវីដ–១៩ និង វិធានរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ និងវិធានផ្សេងៗទៀតដែលបានដាក់ចេញ៕
រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដាននូវការអនុវត្តអំពីផែនការសកម្មភាពរបស់អាជ្ញាធរ មន្ទីរអង្គភាពរបស់ ខ្លួននីមួយៗ ដែលអនុវត្តកន្លងមក ដើម្បីឲ្យការងារទាំងអស់នោះកាន់តែមានប្រសិទ្ធភាពឡើងបន្ថែមទៀត។ដែលកិច្ចប្រជុំនេះធ្វើនៅសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង បានធ្វើការពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះក៏មានការលើកឡើងអំពីផែនការសកម្មភាព […]