ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជួបសំណេះសំណាល និងបុណ្យឆ្លងផ្លូវចំនួន៤ ខ្សែ ប្រវែង ២,០០០ ម៉ែត្រ នៅស្រុកកំពង់ត្របែក

ព្រៃវែង៖ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម  ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹង សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតី ជួបសំណេះសំណាល និងបុណ្យឆ្លងផ្លូវចំនួន ៤ ខ្សែ ដែលមានប្រវែង២,០០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 

ថ្លៃនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ក៏បានមានប្រសាសន៍លើកឡើងថា ទាំងនេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឃុំឃុំកន្សោង ដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបមុខរបរអាជីវកម្មផ្សេងៗជាពិសេសការងារដឹកនៅកសិផលរបស់គាត់បាន ងាយស្រួល នឹងចំណេញពេលវេលា ចំណេញទាំងប្រាក់ចំណូលមួយចំនួននោះផងដែរ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផល ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកំពុងតែរីកចម្រើន ស្គូសស្គាយពេញប្រទេស ក៏ដូចជានៅក្នុងស្រុកកំពង់ត្របែកនេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើននៅគ្រប់វិស័យ។  ទាំងអស់នេះដែរ គឺកើតចេញពីបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ទុកចិត្តក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំការពារ សន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាការខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចបណ្ដាលប្រទេសនៅលើពិភពលោកផងដែរ។ 

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា នៅពេលថ្មីៗកន្លងទៅនេះទៅប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការស៊ីហ្គេមដែលប្រទេសកម្ពុជាបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយព្រឹត្តិការណ៍មួយនេះផងដែរក៏បានបង្ហាញដល់ពិភពលោកឲ្យបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសពោរពេញទៅដោយសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយមួយផ្នែកទៀតនោះប្រទេសកម្ពុជាក៏បាន បង្ហាញឲ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសតូច តែបេះដូងធំ រាជរដ្ឋាភិបាលកម្ពុជា មិនមានការ យកថវិកាទាំងអស់ ទាំងការហូបចុក ស្នាក់នៅ និងការចូលទស្សនាដោយផ្ទាល់នូវព្រឹត្តិការណ៍មួយនេះ។ 

បើយោងតាមរបាយការណ៍បានឲ្យដឹងថាផ្លូវទាំងបួនខ្សែដែលមានប្រវែង ២,០០០ ម៉ែត្រនេះ ខ្សែទី១ មានប្រវែង ៨៥០ ម៉ែត្រ ដោយគាស់កាយ និងចាក់ថ្មម៉េចដែលចំណាយថវិកាអស់ ២១ លាន ៦៣ ម៉ឺន ហើយផ្លូវខ្សែទី ២ មានប្រវែង ៦៥០ ម៉ែត្រ ដោយឈូកឆាយ និងចាក់ថ្មផេះអស់ថវិកា ៦ លាន ៥០ ម៉ឺន ផ្លូវខ្សែទី ៣ ដែលមានប្រវែង ២៧០ ម៉ែត្រ ដោយឈូកឆាយ និង ចាក់ខ្សាច់ភ្នំ ចំណាយថវិកា ៣ លាន ២០ ម៉ឺន និងផ្លូវខ្សែទី ៤ មានប្រវែង ២៣០ ម៉ែត្រ ចំណាយថវិកា ១ លាន ៥០ ម៉ឺន។ 

សូមបញ្ជាក់ផងដែរថា៖ សមិទ្ធផលផ្លូវទាំងអស់នេះត្រូវបានការផ្ដួចផ្ដើមពីព្រះគ្រូ គង់ សំអូន ចៅអធិការវត្ត វេវ័នរង្សី បារមីតាងែន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹង ឯកឧត្តម គឺ តារា៉ អនុប្រធានក្រុមការងារស្រុកកំពង់ត្របែក ចុះមូលដ្ឋានឃុំអន្សោង និងលោកជំទាវ ព្រមទាំងសហការី និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ញាតិមិត្តបងប្អូនសប្បុរសជន គ្រប់ទិសទី៕

We

adm

Leave a Reply

Your email address will not be published. Required fields are marked *