ព័ត៌មានជាតិ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន បានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ  នាថ្ងៃសៅរ៍៦រោច ខែចែត្រឆ្នាំជូត ទោសក័. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្ថចេះបានអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដឋ និងជ្រេីសរេីសមេភូមិឲ្យដឹកនាំភូមិបានបង្កេីតថ្មីដោយក្រសួងមហាផ្ទៃ កាលពេលកន្លងទៅ។ ពិធីនេះមានការចូលរួមអមដំណេីរដោយ ឯកឧត្តម លោក ជំទាវ ជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទរួមនិងប្រជាការពារ អាជ្ញាធម៌ដែនដីប្រជាពលរដ្ឋនាក់ផងដែរ។

  • ក្នុងកិច្ចសំណេះសំណាល និងសួរសុខទុក្ខ នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងសម្តេចកិតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី្នហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែបារម្ភពីការរស់នៅរបស់បងប្អូនគ្រប់ច្រកល្ហក ពិសេស បញ្ហាសុខភាពជាចម្បង និងពិសេសជាងនេះ សូមបងប្អូនទាំងអស់រស់រាន បានសេចក្តីសុខ ចម្រុងចម្រេីនគ្រប់ក្រុមគ្រួសាររស់ក្រោមដំបូលសន្តិភាពតែមួយ និងជៀសផុតពីរោគរាតត្បាតជាសកលនៃជំងឺ-១៩ បន្ថែមលេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានក្រេីនរំលឹក ហេីយរំលឹកទៀត និងអំពាវនាវដល់មន្រ្តីទាំងរាជការ ព្រះសង្ឃ កងកម្លាំង និងប្រជាជាពលរដ្ឋទាំងអស់ ចេះថែទាំសុខភាពបានល្អ ហេីយរស់នៅរបៀបគន្លងថ្មី និងចូលរួមអនុវត្តវិធានរបស់ជារាជរដ្ឋាភិបាលក្នុងការ ការពារ ទប់ស្កាត់ឲ្យបានម៉ត់ចត់បំផុតចំពោះការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និង វិធានរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ  និងវិធានផ្សេងៗទៀតដែលបានដាក់ចេញ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *