ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវព្យាបាលដោយវះកាត់ នាពេលកន្លងមក!

នាព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ហែម វុត្ថា មេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវព្យាបាលដោយវះកាត់ នាពេលកន្លងមក បច្ចុប្បន្នកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ៦លានរៀល និងភេសជ្ជៈចម្រុះចំនួន ០៨កេស ជូនដល់ លោកវរសេនីយ៍ត្រី ហែម វុត្ថា ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕ #PhnomPenhGRK

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង។  ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ព្រមទាំងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរប្រជាពលរដ្ឋ និងការកសាងកម្លាំងគាំទ្រគណបក្ស។  ឯកឧត្តមក៏បានអានសេចក្ដីសម្រេច ស្ដីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តព្រៃវែង ដែលរួមមាន ឯកឧត្តម ជាម យៀប, ឯកឧត្តម ស សុខា, ឯកឧត្តម ម៉ុម ស៊ីបុន, ឯកឧត្តម ឡុង ប៊ុន្នី, ឯកឧត្តម ជាម ប៉េអា,

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រក០១កញ្ចប់, ដបសម្រាប់សេពគ្រឿងញៀន០១, សោសម្រាប់កាច់កម៉ូតូ០១ឈុត រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖ ១/ឈ្មោះ កែវ ល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ, ២/ឈ្មោះ យឹម ស្រីនី ភេទស្រី អាយុ២០ឆ្នាំ, ៣/ឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ សុខ ដា ហៅម៉ាប់ ភេទប្រុស អាយុ ៣៧ឆ្នាំ ៥/ឈ្មោះ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា

នៅព្រឹកថ្ងៃអាទិត្យ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល​និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។ ការជួបជុំសំណេះសំណាលនាព្រឹកនេះ គឺជាការស្វែងយល់ពីសុខទុក្ខ សកម្មជនសហជីព សាខាគណបក្សតាមរោងចក្រ សមាគមបុគ្គលិកសិក្សា និងបងប្អូនតំណាងកម្មករទូទាំងប្រទេសផង និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៣ ផងដែរ។ មុននឹងសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី

Read more
ព័ត៌មានជាតិ

គ្រួសារទីទល់ក្រ មួយ គ្រួសារ ទទូលបាន អំណោយ និងថវិកា ពីលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន អ៊ំស្រី ឆេង ថេង អាយុ ៧៣ ឆ្នាំ ដែលមានជីវភាពទីទាល់ក្រ លំបាក់ រស់នៅភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។  លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍សំណេះសំណាល ពាំនាំនៅសេចក្តីសួរសុខទុក្ខពីថ្នាក់ដឹកនាំ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម អភិបាលខេត្តមានសេចក្តីនឹករលឹកដល់បងប្អូនជានិច្ចជាកាល ជាក់ស្តែងរាជរដ្ឋាភិបាល ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានអភិវឌ្ឍឥតឈប់ឈរ បន្តបន្ទាប់ដូចជា៖ វត្តអារាម សាលារៀន មន្ទីរពេទ្យ ភ្លើង ទឹកស្អាត ផ្លូវចាក់បេតុងជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន។   ឆ្លៀតក្នុងឱកាសនោះ លោក ឈាង

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនលោកនាយរងប៉ុស្តិ៍ស្ពឺ “ខ” ដែលត្រូវជនសង្ស័យកាប់ឱ្យរបួសធ្ងន់

  ព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១១.៣៦៥.០០០ រៀល និង ១០០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក អ៊ឹម សុផុន ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ “ខ” ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃប្រង់ ឃុំស្ពឺ “ខ” ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានជនសង្ស័យប្រើកាំបិតប៉័ងតោកាប់ចំក្បាលចំនួន ៣ កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ ខណៈចុះជួយអន្តរាគមន៍ករណីកូនដេញកាប់ម្ដាយ នៅឃុំស្ពឺ “ខ” ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍

  (កំពត) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត សូមចូលរួម អបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ ជា នាយឧត្តមសេនីយ៍។ សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លៀងឃ្លាតទ្បើយ៕

Read more
ព័ត៌មានជាតិ

មជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) សហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ដើម្បីពិភាក្សាស្តីពីការសហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ ដោយក្នុងនោះ ភាគីមជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលរួមមាន៖ -ផ្តល់លទ្ធភាពទទួលបានកន្លែងបណ្តុះបណ្តាល ឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព យ៉ាងតិចប្រាំមួយ(៦) នាក់ដោយមានបំណងបង្កើតគ្រូបណ្តុះបណ្តាល អ.ហ.ភ.ព ។ -បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍របស់កន្លែងហាត់ប្រាណ និងលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ បន្ទាប់មកការប្រើប្រាស់ឧបករណ៍នៅនឹងកន្លែងរបស់ អ.ហ.ភ.ព ។ -ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។ -ទំនាក់ទំនងការរកឃើញ និងការស្រាវជ្រាវនៃការសិក្សាដែលបានអនុវត្ត

Read more
ព័ត៌មានជាតិ

ក្រសួងធនធានទឹកសូមជូនដំណឹង! ឆ្នាំ២០២៣នេះ អាកាសធាតុនៅកម្ក្ដុជានៅបន្តដល់ខែសីហា ភ្លៀងធ្លាក់តិចតួច, សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ

(ភ្នំពេញ)៖ យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ដោយបានបង្ហាញថា អាកាសធាតុក្ដៅនៅតែបន្តរហូតដល់ខែសីហា ដើមរដូវវស្សាមានភ្លៀងធ្លាក់តិចតួច និងអាចមានកូនរដូវប្រាំងផងដែរ ដូច្នេះសូមប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។ លទ្ធផលនៃការព្យាករបានបង្ហាញថា៖ ១. បាតុភូតសកល ផ្អែកតាមការជូនដំណឹងជាសកលស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២៣នេះ ចាប់ពីខែឧសភារហូតដល់ខែសីហា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតក្ដៅ អែលនីណូ (El Nino) មាន៦០ % និងបាតុភូតណឺត្រល (Neutral) មាន៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina) ។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០% ទៅ ៨០% និងបាតុភូតណឺត្រល (Neutral) ថយមកនៅ ២០% ទៅ ៣០%។ ២. រដូវវស្សាឆ្នាំ២០២៣ ក- ដើមរដូវវស្សា៖

Read more
ព័ត៌មានសន្តិសុខសង្គម

ខឹងវាយម្ដាយមិនបាន ទាញកាំបិតប៉័ងតោ កាប់ក្បាលប៉ូលិស

ព្រៃវែង៖ កូនប្រុសតិរច្ឆានម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាភ្នំចាប់វ៉ៃខ្នោះបានភ្លាមៗ ខណៈបានដេញវាយម្ដាយបង្កើតរបស់ខ្លួន តែវាយមិនបាន ព្រោះមាននាយរងប៉ុស្តិ៍ម្នាក់ជួយឃាត់ ខឹងចិត្តទាញកាំបិតប៉័ងតោកាប់លើប៉ូលិសទាំងកម្រោលបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចវាលស្រែខាងជើងវត្តព្រៃប្រង់ ស្ថិតភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ តាមប្រភពថា ជនរងគ្រោះឈ្មោះ អ៊ឹម សុផុន ភេទប្រុស អាយុ ៥៣ឆ្នាំ មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺខ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំរបួសមុតរយះក្បាលចំនួន៣កន្លែង ដោយត្រូវផ្នែកខាងមុខ១កន្លែង លើស្លឹកត្រចៀកខាងស្ដាំចំនួន២កន្លែងទៀត។ ជនសង្ស័យឈ្មោះ សា សំអាង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំខេត្តព្រៃវែង។ បើតាមលោក មុំ សារុំ អធិការស្រុកបាភ្នំ បានប្រាប់អ្នកកាសែតថា ពិតជាមានករណីជនដៃដល់កាប់មន្ត្រីប៉ូលិសបណ្ដាលឱ្យរបួសធ្ងន់ប្រាកដមែនគឺខណៈពេលជនរងគ្រោះ ចុះទៅឃាត់ជនដៃដល់ ដែលកំពុងវាយម្ដាយ។ បើតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា.នៅមុនកើតហេតុ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យខាងលើបានអុកឡុកដោយជិៈម៉ូតូរោទ៍សំឡេងខ្លាំងៗនិងបង្ហោះម៉ូតូ នៅក្នុងវត្តនាភូមិកើតហេតុ។លុះដល់ថ្ងៃទី២១ ខែមេសា ស្អែកឡើង ជនសង្ស័យបានដេញវាយម្ដាយបង្កើត តែវាយមិនត្រូវ។ ប្រភពព័ត៌មានបានបន្តថា ខណៈនោះជនរងគ្រោះបានចុះទៅជួយអន្តរាគមន៍ដើម្បីឃាត់ជាហេតុនាំឱ្យជនសង្ស័យ ទាញកាំបិតប៉័ងតោរត់ទៅវាលស្រែខាងជើងវត្ត

Read more