ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើធៀបនឹងឆ្នាំមុន បញ្ហាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ថយចុះ៣០%

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះ បានរៀបចំឡើងយ៉ាងល្អ នៅគ្រប់រាជធានី/ខេត្ត ក្រុង/ស្រុក សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈនានា ដោយប្រជាពលរដ្ឋបានលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ ហើយចំពោះបញ្ហាអសន្តិសុខវិញ មានបាតុភាពអវិជ្ជ និងការបង្កហិង្សាតិចតួច ខណៈបទល្មើសនានាមានការថយចុះច្រើន បើធៀបនឹងឆ្នាំមុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បាតុភាពអវិជ្ជមានដូចជាការឈ្លោះទាស់ទែងគ្នា ការប្រវ៉ាយប្រតប់គ្នា កើតមានតិចតួច ពោលគឺបានថយចុះ ៣០% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ព្រោះការលេងកំសាន្តឆ្នាំនេះ មានការគោរពគ្នាទៅវិញទៅមក ដែលជាស្មារតីនៃការអបអរសាទររបស់ប្រជាជាតិខ្មែរយើងសម្រាប់បុណ្យចូលឆ្នាំថ្មី។

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញដែលបានរៀបចំរថយន្ដក្រុង ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិនិងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូបផងដែរ ដែលបានរួមសហការគ្នារៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរបានយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *