ព័ត៌មានជាតិ

ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ

សូមក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃនេះ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
សូមក្មួយៗបន្តខិតខំរៀនសូត្រ និងក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ ។

ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ និងការប្រកាលបើកឱ្យដំណើរការរៀន និងបង្រៀនឡើងវិញនៃវិទ្យាល័យព្រះសីហនុ បន្ទាប់ពីរដ្ឋបាលខេត្តបានយកទីតាំងខាងលើធ្វើជាមណ្ឌលសម្រាក និងព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេលជិត១ឆ្នាំ ហើយរដ្ឋបាលខេត្តក៏បានរៀបចំទីតាំងថ្មីជំនួសឱ្យទីតាំងខាងលើរួចរាល់ហើយផងដែរ ។ ចៅ វង្ស

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *