ព័ត៌មានជាតិ

អ្នកសារព័ត៌មានរាប់រយនាក់បាននាំគ្នាដាក់ញត្តិនិង ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ពាល ផែង វណ្ណៈ

(ភ្នំពេញ)៖ ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News។
នៅព្រឹកទី២៧.០៩.២០២៣ បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។

ទន្ទឹមនិងនោះលោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍។
ក៏បានទទួលញត្តិ ពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ដោះស្រាយ តាមបែបបទរដ្ឋបាល..!។

លោក ផុស សុវណ្ណ បានសួរថាៈ តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ..?។

-ស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយថាៈ ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។
ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន…!។

លោក ផុស សុវណ្ណ បញ្ជាក់ថាៈ រាល់ការទាមទាររបស់បងប្អូន លោកនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន.!។

ទាក់ទិនករណីខាងលើលោក ផុស សុវណ្ណ បានលើកជាឧទាហរណ៍ថា«ប្រសិនបើមានការលុប clip Video និងសូមទោស អាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ»។

គួរម្លឹកថាៈថ្មីៗនេះ អង្គភាពអ្នកសារព័ត៌មានជាច្រើន បានប្រកាសថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។
មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ..!។
មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត។

ពាក់ព័ន្ធរឿងរ៉ាវនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានបញ្ជាក់ថាៈ ការប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មាន ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១ទេ!។
ពោលគឺៈ ច្រើនលើកច្រើនសារមកហើយ ទាំងដែលបងប្អូនអ្នកសារព័ត៌មានគ្មានកំហុសអ្វីសោះ..!។

ជាក់ស្ដែងៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បាននិយាយវ៉យសំឡេងតាមប្រព័ន្ធតេឡេក្រាមក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរ បំផ្លាញធម្មជាតិ.!។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News ដោយនិយាយប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថាខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗ ឆ្កួតពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ។

បន្ថែមពីនេះបុគ្គល ផែង វណ្ណៈ បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត និងបានធ្វើការប្រៀបធៀបថាៈ បងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *