ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនសម្រេចឱ្យបេក្ខជនប្រ​ឡងបាក់ឌុបឆ្នាំសិក្សា២០១៩-​២០២០ជា​ប់ទាំងអស់គ្នា Tue/១៥/Dec/២០២០

ការថ្លែងសាររយៈពេលជិត៤ម៉ោងនាព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានសម្រេចមិនអនុញ្ញាតឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នោះទេ ដោយសម្ដេចឱ្យបេក្ខជនសិក្សាឆ្នាំ២០១៩-២០២០ ជាប់ទាំងអស់គ្នា។
សម្តេចហ៊ុន សែនថ្លែងបញ្ជាក់ថា “ខ្ញុំជាប្រមុខដឹកនាំប្រទេសខ្ញុំទទួលខុសត្រូវ​ចំពោះមុខរដ្ឋសភា ហើយក៏ទទួលខុសត្រូវចំពោះមុខព្រះភ័ក្តព្រះមហាក្សត្រ ធ្វើឱ្យកូនគេស្លាប់ឆ្លងពេញទឹកពេញដី ដោយតែរឿងរបស់អស់លោកធ្វើហ្នឹង!។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ខ្ញុំមិនឱ្យប្រឡងទេនៅថ្ងៃទី១១ខែមករា នេះ។ខ្ញុំប្រកាសពីពេលឥឡូវនេះអីចឹង!​គឺនៅសល់ជម្រើសទី៣ដែលបញ្ជូនមកហ្នឹង!គឺករណីការរីករាលដាលកូវីដធ្ងន់ធ្ងរក្រសូងនឹងផ្អាកការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ ដោយជំនួសវិញនូវការវាយតម្លៃលទ្ធ​ផល​នៃការប្រឡងឆមាសរបស់បេក្ខជនដើម្បីកំណត់ថាជាប់ឬធ្លាក់”។ សម្ដេចបាន​លើក​ឡើងថាការស្នើសុំនោះត្រូវហើយ។ប៉ុន្តែអូ្នកដែលរងគ្រោះគឺគ្រូបង្រៀនដែលជាអ្នកផ្តល់ពិន្ទុ ដូច្នេះសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌុបឱ្យជាប់ទាំងអស់គឺវាឆាប់ចប់ ហើយក្មេងៗ​ប្រឹងរៀន ដោយចាប់ផ្តើមចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យណាដែលខ្លួនស្រឡាញ់។ពាក់ព័ន្ធនឹងការប្រឡងឌីប្លូមវិញ សម្ដេចក៏សម្រេចឱ្យជាប់ទាំងអស់។ សម្តេច​ក៏បានថ្លែងថា “បើជាជ្រុលអីចឹងហើយហង់ ជួនណារ៉ុន អើយទៅជាអីចឹងទៅ។យើងទទួលយកការការពិតនៃសភាពការណ៍នេះបើទោះបីជាអីចឹងក៏វាគ្រាន់ជាងសម័យប៉ុលពតដែលមិនបានរៀន។ មុនយើងទទួលបានសន្តិភាពយើងបានរៀនតែកំពុងរៀន​ឆះសាលា​រៀន រត់ចូលត្រង់សេ។អីចឹងពេលវានៅគ្រាន់បើអីចឹងហើយវាជាការលើកទឹកចិត្តមួយដល់យុវជនតាមរយៈសិស្សានុសិស្សសម្រាប់ចូលរួមទប់ស្កាត់ការរីករាលដា​ជំងឺកូវីដ១៩​នៅកម្ពុជា”។សម្តេចបានអះអាងថា ការសម្រេចបែបនេះ​ព្រោះជាសិទ្ធិអ្នកនយោបាយដែលជាអ្នកកាន់ដឹកនាំប្រទេស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *