ព័ត៌មានជាតិ

ឯកឧត្តម ស៑ុន សុវណ្ណារឹទ្ធដឹកនាំក្រុមការងារខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៑ុន សុវណ្ណារឹទ្ធដឹកនាំក្រុមការងារខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយក​ អគ្គាធិការ និងក្រុមការងារជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។

បន្ទាប់មក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដីជាក់ស្តែងស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង។

adm

Leave a Reply

Your email address will not be published. Required fields are marked *