ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!

នាល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៥ការុង ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោក ឈួរ ឈុនហួរ ជាស្វាមីម្ចាស់ប្រេន Lakamo ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤៣ឆ្នាំ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សៀ ទីន បានដុតធូបគោរពនូវវិញ្ញាណក្ខន្ធសព ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕  

Read more
ព័ត៌មានសន្តិសុខសង្គម

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ សូមអរគុណ!

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

Read more
ព័ត៌មានជាតិ

សារលិខិតជូនពររបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ🙏🙏🙏

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ! 

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

Read more
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា

(រាជធានីភ្នំពេញ) លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី”ការលើកកម្ពស់ការគ្រប់គ្រងដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨”

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី”ការលើកកម្ពស់ការគ្រប់គ្រងដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨” របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានការរាជអាវុធហត្ថក្រុង ស្រុក មេប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ សរុបចំនួន៤២៧រូប។

Read more
ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុសាវរីយ៍ឲ្យគ្នា ព្រមទាំងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាលក្រៃលែង៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ ទៀសីហា ចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ព្រៃវែង) ៖ បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅយោធភូមិភាគទី១រួចមក។ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចំរុះ នៃ ខភម នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានបន្តដំណើរចុះសាកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ រួមមាន÷វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង វរសេនាតូចលេខ១ និង លេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង និង វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តត្បូងឃ្មុំ ។ គ្រប់ទីកន្លែងដែល ឯកឧត្តម ទៀ សីហា បានអញ្ជើញទៅដល់ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

Read more
ព័ត៌មានជាតិ

អំណោយឧត្តមសេនីយ៍ឯក រត្ន័ ស្រ៑ាង​ចុះសួរសុខទុក្ខ លោក​អនុប្រធាន​មន្ទីរ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​!

  នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ស៊ឹម ហ៊ាញ អនុប្រធាន​មន្ទីរ​ផែនការ ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​ ​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​ចូលរួម​ពី នាយ​-​នាយរង នៃ​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១,៨៦០, ០០០​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ០៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាល​ផងដែរ​៕​

Read more