ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី”ការលើកកម្ពស់ការគ្រប់គ្រងដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨”


(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី”ការលើកកម្ពស់ការគ្រប់គ្រងដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨” របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានការរាជអាវុធហត្ថក្រុង ស្រុក មេប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ សរុបចំនួន៤២៧រូប។

adm

Leave a Reply

Your email address will not be published. Required fields are marked *